Toyota បង្ហាញរូបភាព teaser ជាលើកដំបូងរបស់ Toyota Land Cruiser ស៊េរីឆ្នាំ ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរូបភាព teaser នៃរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ ២០២៥ ជាលើកដំបូងក្រោយពេលក្រុមហ៊ុនបានប្រកាសមានបំណងក្នុងការនាំរថយន្តមកវិញ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

តាមរូបភាព បានបង្ហាញពីភាពងងឹតនៃរថយន្ត Toyota Land Cruiser ស៊េរីថ្មី ដែលដាក់នៅជាប់នឹង FJ40 ជំនាន់ឆ្នាំ ១៩៦០ ខណះ រូបរាងរបស់រថយន្តថ្មីនេះ មើលទៅស្រដៀងទៅនឹងរថយន្ត Lexus GX ឆ្នាំ ២០២៤ ដែលមានន័យថារថយន្ត SUVs នឹងចែករំលែកការឌីស្សាញមួយចំនួនពី Lexus GX ស៊េរីឆ្នាំ ២០២៤ ។ លើសពីនេះ Toyota Land Cruiser ស៊េរីឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថានឹងផលិតនៅលើគ្រោងឆ្អឹង TNGA-F platform ដូចទៅនឹង Lexus GX ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីកម្លាំងម៉ាស៊ីនវិញ Toyota Land Cruiser ស៊េរីថ្មីនេះនឹងបំពាក់ម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-Turbo V6 ដែលផលិតកម្លាំងបាន ៣៤៩ សេះ ហើយអាចទទួលបាននៅជម្រើសម៉ាស៊ីនកូនកាត់ i-Force Max hybrid V6 ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4WD ទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota មិនបានបង្ហាញអ្វីច្រើមអំពីរថយន្ត SUV ដែលនឹងមកដល់នាពេលខាងមុខនេះទេ ប៉ុន្តែបានសន្យាថានឹងផ្តល់នៅព័ត៌មានលម្អិតបន្ថែមទៀតនាពេលអនាគត ដូច្នេះ មានតែរងចាំមើលទាំងអស់គ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម