Toyota បង្ហាញរូបរាងគំរូឡាន Cruiser EV ឲ្យតម្រុយកាន់តែកាន់តែច្បាស់

Toyota Compact Cruiser EV ដែលជាគំរូរថយន្ត Off-Road ទំហំតូច បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន បន្ទាប់ពីបានបង្ហាញខ្លួនកាលពីក្នុងខែធ្នូ ឆ្នាំ ២០២១ បានឈ្នះពានរង្វាន់ 2022 Car Design Award for Concept Vehicles ដែលជំរុញឲ្យក្រុមហ៊ុន Toyota បង្ហាញចេញនូវរូបថតរបស់វាកាន់តែច្រើនបន្ថែមទៀត។

Compact Cruiser EV គឺជារថយន្តមួយក្នុងចំណោមរថយន្តចំនួន ១៥ ដែលបានបង្ហាញក្នុងពេលដំណាលគ្នាដោយក្រុមហ៊ុន Toyota និង Lexus នៅទីក្រុងតូក្យូ។ ឥឡូវនេះ Toyota បានបញ្ចេញរូបថតជាច្រើនទៀតនៃគំរូរថយន្ត Compact Cruiser EV ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ Toyota Europe Design (ED2) នៅទីក្រុង Nice ប្រទេសបារាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នករចនារបស់ Toyota បានទទួលយកការបំផុសគំនិតពីជំនាន់ទី១ នៃ Land Cruiser និងមរតកបែប off-road របស់ក្រុមហ៊ុន ជាមួយនឹងគំនិតដែលមានលក្ខណៈស្រដៀងគ្នាជាមួយនឹង ម៉ូដែល FJ Cruiser ដោយលាយលំរវាងអតីតកាលបែបអនាគត (retro-futuristic)។

គំរូរថយន្តខាងលើមើលទៅដូចជាការវិវត្តនៃ Toyota F4-X ឆ្នាំ ២០១៧ ជាមួយនឹងចង្កៀងមុខ LED ថ្មី ស្រដៀងទៅនឹង J80 ដែរ។ ក្រៅពីនោះវាមានលក្ខណៈពិសេសមួយចំនួន ដូចជា បន្ទះការពារបាតរថយន្តធំ, របាំងភក់, ឈ្នាន់អូតូ, ជណ្ដើរចំហៀង និង ជើងទ្រលើដំបូល ជាដើម។

ក្រុមហ៊ុន Toyota អះអាងថា អតិថិជនគោលដៅរបស់ Compact Cruiser គឺ “ជាមនុស្សវ័យក្មេង, អ្នករស់នៅទីក្រុង ដែលមានជំនាញវិជ្ជាជីវៈ ហើយចូលចិត្តការកម្សាន្តខាងក្រៅ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម