Toyota បង្ហាញលក្ខណៈពិសេសបន្ថែមទៀតរបស់ Tundra TRD Pro ២០២២

ដំបូងបញ្ចេញរូបរាងខាងក្រៅទាំងស្រុង ក្រោយមកក៏បញ្ចេញតំបូលបើកខាងលើ រួមជាមួយកញ្ចក់បង្អូចក្រោយអាចបើក/បិទ ឡើងចុះដូចបង្អូចសងខាងដែរ។ ឥឡូវនេះតូយ៉ូតា ចាប់ផ្តើមបញ្ចេញលក្ខណៈពិសេសបន្ថែមទៀតរបស់រថយន្តភីកអ៊ាប់ដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះគឺរថយន្ត Toyota Tundra TRD Pro ឆ្នាំ២០២២ ដែលមានដូចជា៖

កៅអីអង្គុយស្បែកពណ៌ក្រហមតំណាង TRD រំលេចដោយថ្នេរដេរអក្សរ TRD PRO
មុខងារសាកថ្មទូរស័ព្ទឥតខ្សែ Wireless Charging
ប្រព័ន្ធកំណត់ការបើកបរ MTS, DAC/CRAWL និង TOW HAUL

រថយន្ត Tundra ថ្មីនេះត្រូវបានគេរំពឹងថានឹងមិនមានម៉ាស៊ីនប្រភេទ V8 ទៀតឡើយដោយជំនួសវិញដោយម៉ាស៊ីនថ្មី V6 twin-turbo ដែលបង្កើតថាមពលកម្លាំងបាន ៤៥០សេះ កម្លាំងរមួល ៦៧៨ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខ ១០វគ្គអូតូ រួមជាមួយបច្ចេកវិទ្យាម៉ាស៊ីន Hybrid ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម