Toyota បានបង្ហាញចេញរូបភាពមួយសន្លឹកនៃរថយន្ត RAV4 ប្រភេទថ្មីគឺ Plug-in Hybrid ដែលជាប្រភេទអាចសាកភ្លើងបានលើកដំបូងនៃត្រកូលរថយន្តនេះ។
រថយន្តនេះនឹងត្រូវបង្ហាញមុខជាផ្លូវការក្នុងកម្មវិធី Los Angeles Auto Show នាថ្ងៃទី ២០ ខែវិច្ឆិកាខាងមុខ។ ក្រុមហ៊ុនមិនបាននិយាយច្រើននោះទេអំពីម៉ូដែលនេះ ប៉ុន្តែបានបញ្ជាក់ថាវានឹងជារថយន្ត RAV4 ដែលមានកម្លាំងខ្លាំងជាងគេបំផុត។ គេរំពឹងថាវានឹងប្រើប្រាស់ម៉ាស៊ីន ២,៥ លីត្រ ៤ ស៊ីឡាំង ដូចប្រភេទ Hybrid ធម្មតាដែរ។
ម៉ាស៊ីនរថយន្តនឹងមានគួបផ្សំជាមួយម៉ូទ័រអគ្គិសនី និងអាគុយលីចូម។ អាគុយលីចូមនេះរំពឹងថានឹងមានទំហំផ្ទុកធំល្មម អាចឲ្យ RAV4 ថ្មីនេះ បើកបរបានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រ ប្រសិនបើប្រើថាមពលអគ្គិសនីសុទ្ធ៕