Toyota បញ្ចេញគំរូឡាន Innova ប្រើអគ្គិសនីសុទ្ធ BEV នៅប្រទេសឥណ្ឌូនេស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គីសនីសុទ្ធ Toyota Kajang Innova BEV Concept នៅឯពិព័រណ៍រថយន្ត CN Mobility Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ។

Toyota Kajang Innova BEV Concept បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៩ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,៣ គីឡូវ៉ាត់ម៉ោង ខណៈចម្ងាយនៃការបើកបរ មិនមានព័ត៌មានបង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តប្រភេទ Minivan នេះ មានភាពខុសគ្នាពីម៉ូដែល Innova ដើម ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ឌីស្សាញអូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង ព្រមទាំងថាសកង់ទំហំ ១៦អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមទាំងអេក្រង់សម្រាប់អ្នកដំណើរជួរទី ២ និងកន្លែងសាកថ្មឥតប្រើខ្សែផ្តលើជូននៅផ្នែកអ្នកបើកបរ និងផ្នែកជួរទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម