Toyota បញ្ចេញជម្រើសថ្មីរបស់រថយន្ត Toyota Hiace នៅទីផ្សារជប៉ុន អបអរខួប ២០ ឆ្នាំ

ក្រុមហ៊ុន Toyota បានបង្ហាញចេញនូវជម្រើសថ្មីរបស់រថយន្ត Toyota Hiace ដែលមានរចនាប័ទ្មទំនើប និងផ្តល់នូវផាសុកភាពខ្ពស់ជាងមុន។ ជម្រើសថ្មីនេះមានឈ្មោះ Dark Prime ដែលជា​ជម្រើសពិសេសដែលបង្កើតឡើងដើម្បីអបអរសាទរខួប ២០ ឆ្នាំ។

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្ត Toyota Hiace ជម្រើស Dark Prime ទទួលបានការរចនាផ្នែកខាងមុខជាមួយក្រូម និងថាសកង់ទំហំ ១៥ អ៊ីញ ពោលគឺពិសេសជាងកំណែធម្មតា ចំណែកផ្នែកខាងក្នុងបន្ថែមការរចនាឈើសិប្បនិម្មិត និងក្រូមដូចគ្នាធ្វើឱ្យវាកាន់តែមានភាពប្រណិត និងទាក់ទាញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកសមត្ថភាព Dark Prime ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ អាចផលិតកម្លាំងបាន ១៤៩ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ។ ទោះបីជាមិនខ្លាំងដូច Commuter Deluxe ក៏ដោយ ក៏វាជាការកែលម្អដ៏ល្អសម្រាប់ Hiace ជំនាន់ថ្មីផងដែរ។

បន្ថែមពីនេះ Toyota ក៏បានផ្តល់ជម្រើសបន្ថែមសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផងដែរជាមួយជម្រើស Rolling Futon ដែលជាប្រភេទ​​ពូកបត់អាចប្រើសម្រាប់ការគេងទាំងនៅក្នុង ឬក្រៅរថយន្ត ជាមួយតម្លៃប្រហែល ១៥០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម