Toyota បញ្ចេញបច្ចេកវិទ្យាសម្រាប់ប្រព័ន្ធ FCEV ជំនាន់ថ្មី តម្លៃទាបជាងមុន និងផ្តល់ចម្ងាយបើកបរបានឆ្ងាយជាងមុន ២០%

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការដាក់បញ្ចេញជាផ្លូវការនៅ ប្រព័ន្ធកោសិកាប្រេងឥន្ធនៈ (FCEV) ជំនាន់ទី ៣ ថ្មី សម្រាប់រថយន្តប្រើដើរដោយចំហាយទឹក Hydrogen នៅឯពិព័រណ៍ International Hydrogen & Fuel Cell Expo ប្រទេសជប៉ុន ត្រៀមធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ បានអះអាងថា ប្រព័ន្ធថ្មីនេះ ក្រៅពីមានតម្លៃសមរម្យ ប្រើប្រាស់បានយូរ និងផ្តល់ចម្ងាយបើកបរបានឆ្ងាយជាងមុនដល់ទៅ ២០% ហើយ​ក៏​ប្រើ​បានយូរ​ជាង​ជំនាន់​មុន​ ២ដង​ ​មានភាពធន់ អាចប្រៀបធៀន​នឹង​អាយុកាល​របស់​ម៉ាស៊ីន​ម៉ាស៊ូត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធកោសិកាប្រេងឥន្ធនៈជំនាន់ទី ៣ នេះ ក៏ត្រូវបានអភិវឌ្ឍឡើងសម្រាប់ប្រើប្រាស់ទៅលើរថយន្តជាច្រើនប្រភេទ រួមទាំងរថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, កាបាល់ និងរថភ្លើងផងដែរ ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធកោសិកាឥន្ធនៈថ្មី ត្រូវបានគេរំពឹងថានឹងមកដល់ការជាផ្លូវការឆ្នាំ ២០២៦ នៅទីផ្សារអាមេរិកខាងជើង, អឺរ៉ុប, ចិន និងជប៉ុន ហើយត្រូវបានប្រើប្រាស់ដោយរថយន្តរបស់ក្រុមហ៊ុន BMW និង Toyota ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម