[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូដែលថ្មីរថយន្ត Toyota Crown ដែលមានតម្លៃលក់ចាប់ពី ៣៩ ៣៦៩ ដុល្លារ ដល់ ៤៦ ០០៤ ដុល្លារ សម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ ។
សម្រាប់ Toyota Crown Kluger ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៩ សេះ និងកម្លាំងរមួល ២៣៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២
- ម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៤៦ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ប្រភេទបើកបរប៉ុង ២ ។
ទាក់ទងទៅនឹងរួបរាងផ្នែកខាងក្រៅវិញ ទទូលបានប៉ាណា និងរន្ធខ្យល់រចនាថ្មី ចង្កៀងមុខ-ក្រោយ LED ក៏ឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ ។ ចំពោះនៅផ្នែកខាងក្នុងជាប្រភេទកាប៊ីន ៣ជួរ ៧កៅអី បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 ក៏ដូចជាប្រព័ន្ធបញ្ជាដោយសំឡេងជាដើម ។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិតខ្ពស់ Toyota Pilot ផងដែរ ៕