Toyota បញ្ចេញម៉ូដែលពិសេសថ្មី ស៊ីសាំងតិច ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារចក្រភពអង់គ្លេស បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Toyota AYGO X JBL Special Edition ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ១៩ ៣១៧ ដុល្លារ ដល់ ២៥ ៦៤៣ ដុល្លារ ។

Toyota AYGO X JBL Special Edition ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-B platform បំពាក់ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៧២ សេះ និងកម្លាំងរមួល ៩៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ s-CVT មានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៧០០ ម.ម ទទឹង ១ ៧៤០ ម.ម កំពស់ ១ ៥២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៣០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំង ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រ alloy wheels ទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងបន្ថែមនៅឧបករណ៍បំពងសំលេងម៉ាក JBL ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម