Toyota បញ្ចេញម៉ូដែល Crown 70th Anniversary Edition នៅជប៉ុន ឯតម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Toyota Crown 70th anniversary Edition ក្នុងការប្រារព្ធខួបនៃរថយន្ត Luxury នេះ ជាមួយតម្លៃលក់ចាប់ពី ៥២ ៧០០ ដុល្លារ ដល់ ៦៣ ៥០០ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។

Toyota Crown 70th Edition ដំណើរការប្រព័ន្ធ self-charging Hybrid ធ្វើការរួមជាគ្នាជាមួយម៉ាស៊ីនសាំង Dynamic Force ចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៤៥ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ។ លើសពីនេះ ក៏មានជម្រើសប្រើថាមពលចំហាយទឹក FCEV ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅទទួលបានពណ៌តួខ្លួនជា ២ពណ៌ ផ្តល់នៅភាពកាន់តែប្រណិតបែប Luxury ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញរាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ក៏ដូចជាតែមអក្សរ 70th ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះទំហំសរុប ២៤,៦ ដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាតែមអក្សរ 70th  រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម