Toyota បញ្ចេញ Land Cruiser Prado Verson ថ្មី នៅចក្រភពអង់គ្លេស តម្លៃ ៧ម៉ឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារចក្រភពអង់គ្លេស បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota Land Cruiser Prado Commercial ដែលអាចធ្វើពាណិជ្ជកម្មប្រចាំថ្ងៃបាន គ្រោងនឹងដាក់នៅខែសីហា ឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៧១ ៧០០ ដុល្លារ ។

រថយន្តនេះ បានធ្វើការកែឆ្នៃបន្ថែម ដោយបានដកកៅអីខាងក្រោយ បន្ថែមគម្របទំនិញ និងសំណាញ់ សម្រាប់ផ្ទុកឥវ៉ាន់ខាងក្រោយមានបណ្តោយទំហំ ១ ៦៨៥ ម.ម ទទឹងទំហំ ១ ២៨៦ ម.ម និងកំពស់ ១ ០៩០ ម.ម ដែលអាចផ្តល់ចំណុះផ្ទុកបានរហូតដល់ ២ ០០០ លីត្រ ជាមួយសមត្ថភាពអូសសណ្តោងដល់ទៅ ៣,៥ តោន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីន Toyota Land Cruiser Prado Commercial នៅតែប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4WD ។

គួរឲ្យដឹងថា ក្រៅពីបានធ្វើការកែឆ្នៃបន្ថែម ដោយបានដកកៅអីខាងក្រោយ ចំពោះសម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ក៏ដូចជាផ្នែកខាងក្នុង មិនមានការផ្លាស់ប្តូរនោះទេ គឺនៅរក្សាទម្រង់ដើមដូចទៅនឹងម៉ូដែលទូទៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម