[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបញ្ជាក់ថា ខ្លួនកំពុងបង្កើតម៉ាស៊ីនចំហេះខាងក្នុងថ្មីសម្រាប់ផលិតរថយន្តនាពេលអនាគត ខណៈក្រុមហ៊ុននៅតែជឿជាក់ថា រថយន្តអគ្គិសនី មិនអាចជាដំណោះស្រាយតែមួយគត់នៅលើផ្លូវទៅកាន់អព្យាក្រឹតភាពកាបូននោះទេ ប៉ុន្តែរថយន្តប្រើថាមពលម៉ាស៊ីនអ៉ីដ្រូសែនអាចផ្តល់នៅដំណោះស្រាយដ៏មានសក្តានុពល។
នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota បានបញ្ជាក់ជាថ្មីអំពីផែនការរបស់គាត់ក្នុងការអភិវឌ្ឍម៉ាស៊ីនចំហេះខាងក្នុងថ្មីសម្រាប់ផលិតផលរថយន្ត ដោយលោកជឿជាក់ថារថយន្តអគ្គិសនីសុទ្ធនឹងមិនអាចលើសពី ៣០% នៃចំណែកទីផ្សារនោះទេ ទោះបីជាមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យាដែលអាចនឹងលេចឡើងនាពេលអនាគតក៏ដោយ។ លើសពីនេះ ចំណែក ៧០% ផ្សេងទៀតដែលនៅសល់នឹងជាចំណែកនៃរថយន្តប្រើសាំង និងម៉ាស៊ីនកូនកាត់ Hybrid ។
គួរឲ្យដឹងថា សម្រាប់ក្រុមហ៊ុនផលិតរបស់អឺរ៉ុបមានដូចជា Stellantis Mercedes-Benz BMW និង Audi សន្យាថានឹងលក់តែរថយន្តប្រើថាមពលអគ្គិសនីសុទ្ធប៉ុណ្ណោះចាប់ពីឆ្នាំ ២០៣០ ៕