Toyota បន្ថែមម៉ូឌែលថ្មីនៃត្រកូល Corolla រូបរាងកាន់តែស្ព័រ សម្រាប់ទីផ្សារប្រទេសកំណើត

(បរទេស) រថយន្ត Toyota Corolla បានចេញផ្លូវការនៅក្នុងប្រទេសជប៉ុន ជាមួយការបន្ថែមជម្រើសម៉ូឌែលថ្មី Active Sport trim ថ្មី ដែលមានទាំងប្រភេទទាំងជម្រើសតួរខ្លួន​ប្រភេទ Sedan និង​ប្រភេទ​តួខ្លួន Touring Sports។

សម្រាប់ជម្រើសម៉ូឌែលថ្មីនេះគឺត្រូវបានឌីស្សាញបែបស្ព័រជាមួយកាងខាងមុខដែលបានរចនាឡើងវិញជាមួយនឹងរន្ធខ្យល់នៅសងខាងនៃផ្នែកកណ្តាលដ៏ធំ ដែលធ្វើត្រាប់(យកលំនាំ)តាមរថយន្ត GR Yaris ដែលបានបង្ហាញខ្លួនកាលពីពេលកន្លង។ វាមានភ្ជាប់មកជាមួយឡូហ្គូ Active Sport និងថាសកង់ស្ព័រទំហំ ១៧អ៊ីញ ខណ:នៅផ្នែកខាងក្នុងបានបន្ថែមកៅអីស្ព័រខាងមុខមួយគូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះជម្រើសម៉ាស៊ីនវិញ រថយន្តនេះមាននូវជម្រើសម៉ាស៊ីន ២ជម្រើសគឺ ម៉ាស៊ីន Hybrid ចំណុះ 1.8លីត្រ ជាប្រភេទ 2WD និង AWD (E-Four) ដោយត្រូវបានបំពាក់ដោយម៉ាស៊ីន 2.0 លីត្រ ៤ស៊ីឡាំងដូចគ្នា ដែលផលិតកម្លាំង ១៦៩សេះ។

គួរបញ្ជាក់ផងដែរថា រថយន្ត Toyota Corolla Active Sport បានដាក់​ឱ្យ​កុម្ម៉ង់​រួច​ហើយ​នៅ​ប្រទេស​ជប៉ុន​
ដែល​មាន​តម្លៃ​ចាប់​ពី ២០ ៧០០ដុល្លារ សម្រាប់​ប្រភេទ 2WD sedan និង ២២ ៣០០ដុល្លារ សម្រាប់ E-Four Touring៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម