[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុន Toyota បានធ្វើការបញ្ចេញរូបភាព Teaser នៃរថយន្ត SUV ស៊េរីថ្មី តាមរយៈ Twitter ខណៈក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ថា នឹងមានអ្វីដែលអស្ចារ្យនឹងកើតឡើងក្នុងត្រកូល SUV របស់ Toyota។
រូបភាពនេះបង្ហាញតែផ្នែកម្ខាងនៃរថយន្ត SUV ដែលហៀបនឹងចេញលក់ប៉ុណ្ណោះ។ នេះរាប់បញ្ចូលទាំងកង់ខាងក្រោយមើលទៅដូចជារថយន្តភីកអាប់ Toyota Tundra ថ្មីដែលត្រូវបានបង្ហាញខ្លួន, ស៊ុមកញ្ចក់ក្រូម៉េរាងមូល និងចង្កៀងខាងក្រោយ LED ស្រដៀងនឹង Mitsubishi Outlander ផងដែរ។
សម្រាប់រថយន្ត Toyota Sequoia ជំនាន់ទី២ បច្ចុប្បន្នត្រូវបានបញ្ចេញក្នុងឆ្នាំ២០០៧ ជាមួយនឹងបានអភិវឌ្ឍន៍នៅក្នុងឆ្នាំ ២០១៧ និងបានបន្ថែមកញ្ចប់ TRD Pro Package ក្នុងឆ្នាំ ២០១៩។ សម្រាប់ម៉ូដែលថ្មីនេះ ត្រូវបានរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឺង TNGA-F platform និងម៉ាស៊ីនចំណុះ ៣,៥ លីត្រ Twin-Turbo ដូចគ្នានឹងរថយន្តភីកអាប់ Toyota Tundra។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តនេះ មិនទាន់បានបង្ហើបថា តើនៅពេលណាដែលរថយន្ត Toyota Sequoia ថ្មីនឹងត្រូវដាក់បង្ហាញខ្លួនជាផ្លូវការនោះទេ។ គ្រាន់តែនិយាយថាក្នុងពេលឆាប់ៗនេះ៕