Toyota បានប្រកាសពីការវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីបង្កើនការផលិតរថយន្ដម៉ូឌែល ២របស់ខ្លួននៅសហរដ្ឋអាមេរិក

យោងតាមបញ្ជាក់ពីក្រុមហ៊ុន Toyota Motor North America បានឲ្យដឹងថាថវិកាប្រហែល ៨០០លានដុល្លារ នឹងត្រូវវិនិយោគនៅក្នុងរោងចក្រនៅទីក្រុង Georgetown រដ្ឋ Kentucky ដើម្បីបង្កើនផលិតកម្មរថយន្ត Camry និង RAV4 ព្រមទាំងរៀបចំរោងចក្រសម្រាប់ការផលិតរថយន្តអគ្គិសនី (BEVs) នាពេលខាងមុខ។ លើសពីនេះ ក្រុមហ៊ុនក៏នឹងវិនិយោគជាមួយទឹកប្រាក់ប្រហែល ២០០លានដុល្លារ ទៀតទៅក្នុងរោងចក្រនៅរដ្ឋ Indiana ដើម្បីបង្កើនការផលិតរថយន្តប្រភេទ SUV ខ្នាតធំគឺរថយន្ដ Grand Highlander។

Kentucky Kicks Off Production of Toyota RAV4 Hybrid | The Truth About Carsនៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ មូលនិធិនេះត្រូវបានប្រើប្រាស់ដើម្បីឆ្លើយតបឲ្យកាន់តែប្រសើរឡើងនូវតម្រូវការដ៏សម្បូរបែបរបស់អតិថិជននៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Toyota ទទួលបានលទ្ធផលយ៉ាងល្អនៅក្នុងទីផ្សារអាមេរិក ចាប់តាំងពីប្រធានាធិបតី Donald Trump បានដាក់ពន្ធយ៉ាងធ្ងន់ធ្ងរលើការនាំចូលរថយន្ត។ ផលិតកម្មរថយន្តរបស់ Toyota នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើង ៩.៧% ក្នុងឆ្នាំ ២០២៥ (ឈានដល់ ១.៤ លានគ្រឿង) ខណៈការលក់សរុបបានកើនឡើង ៨% (ឈានដល់ ២.៥ លានគ្រឿង) ក្នុងឆ្នាំដដែល។

Toyota makes a show of U.S. expansion amid tariff talk - Automotive Newsកាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុនជប៉ុនមួយនេះបានប្រកាសថាខ្លួននឹងវិនិយោគរហូតដល់ ១០ពាន់លានដុល្លារ ក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដែលនឹងធ្វើឲ្យការវិនិយោគសរុបរបស់ខ្លួនកើនដល់ប្រហែល ៦០ពាន់លានដុល្លារ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅទីនោះកាលពី ៦៩ឆ្នាំមុន។ ក្នុងចំណោមថវិកា ១០ពាន់លានដុល្លារនោះ ទឹកប្រាក់ចំនួន ៩១២ លានដុល្លារ ត្រូវបានបែងចែករួចជាស្រេចដើម្បីពង្រីកសមត្ថភាពផលិតរថយន្ត Hybrid នៅតាមរោងចក្រចំនួន ៥ផ្សេងៗគ្នា រួមមាននៅរដ្ឋ West Virginia, Mississippi, Tennessee, Missouri និងរោងចក្រនៅ Georgetown។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយការប្រកាសព័ត៌មាននេះ ភាគហ៊ុនរបស់ Toyota បានកើនឡើង ០.៦២% កាលពីថ្ងៃអង្គារ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ១៤.២៥% បើធៀបនឹងការកើនឡើង ៣៨.៩៤% នៃសន្ទស្សន៍ភាគហ៊ុន Nikkei 225៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម