Toyota បិទរោងចក្រនៅចក្រភពអង់គ្លេស និងបារាំង

ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសឆ្លងកូវីដ១៩ បានបង្កឲ្យមានការរឹតត្បិតកាន់តែខ្លាំងនៅក្នុងចក្រភពអង់គ្លេសដោយមានប្រទេសជាច្រើនទៀតអនុវត្តការរឹតបន្តឹងការធ្វើដំណើរថ្មី និងបិទព្រំដែនផងដែរ។

សកម្មភាពទាំងនេះបានបណ្តាលឲ្យមានការពន្យាពេលនៃការដឹកជញ្ចូន ដែលជៀសមិនរួច ជាមូលហេតុធ្វើឲ្យក្រុមហ៊ុន Toyota សម្រេចចិត្តបិទផលិតកម្មរបស់ខ្លួន នៅចក្រភពអង់គ្លេស និងបារាំង ដែលចាប់ផ្តើមនៅថ្ងៃនេះតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យក្រុមហ៊ុន Toyota លោក Shino Yamada បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលថា “ការបិទព្រំដែនបានធ្វើឲ្យរំខានដល់ការដឹកជញ្ជូនគ្រឿងបន្លាស់”។

បារាំងបានធ្វើការយ៉ាងរហ័សដើម្បីបិទព្រំដែនរបស់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានអំពីការឆ្លងរាលដាលថ្មីនៃកូវីដ១៩។ រដ្ឋាភិបាលបារាំងបានផ្អាកការធ្វើដំណើរ រួមទាំងការដឹកទំនិញចូល និងចេញពីចក្រភពអង់គ្លេស រួមទាំងប្រទេសនៅឆ្ងាយដូចជា កាណាដា និងឥណ្ឌា ក៏ធ្វើដូចគ្នាដែរ។

ដំបូងឡើយ ក្រុមហ៊ុន Toyota ចង់ទុកចោលរោងចក្រអង់គ្លេស និងបារាំងរបស់ខ្លួន ដែលចាប់ផ្តើមពីថ្ងៃទី ២៤ ខែធ្នូ ទោះយ៉ាងណា ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីពន្លឿនអ្វីៗ និងបិទដំណើរការភ្លាមៗ។ យោងតាមអ្នកនាំពាក្យខាងលើបានឲ្យដឹងថា ប្រតិបត្តិការនឹងចាប់ផ្តើមឡើងវិញ (ប្រសិនបើដំណើរការល្អ) នៅថ្ងៃទី ៥ ខែមករា សម្រាប់ចក្រភពអង់គ្លេសនិងថ្ងៃទី ២៩ ខែធ្នូ សម្រាប់ប្រទេសបារាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម