Toyota បើកលក់រថយន្តអគ្គិសនី Urban Cruiser ចាប់ពីដើមខែក្រោយទៅ

ក្រុមហ៊ុន Toyota បាន​ប្រកាសថា រថយន្តអគ្គិសនី Urban Cruiser នឹងដាក់លក់ជាផ្លូវការ​ចាប់ពីថ្ងៃទី ១ ខែធ្នូ ដោយមានតម្លៃចាប់ពីជាង ៣៩ ០០០ដុល្លារឡើងទៅ សម្រាប់ទីផ្សារអឺរ៉ុប។

រថយន្ត Urban Cruiser ត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹងរួមគ្នាជាមួយ Suzuki e Vitara។ រថយន្តអគ្គិសនី Toyota នេះ មកជាមួយជម្រើស option 3 និងជម្រើសម៉ូទ័រ/អាគុយ ២ រួមមានដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. Option Icon: បំពាក់ម៉ូទ័រ ១៤៤សេះ និងអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៣៤២គីឡូម៉ែត្រ។ option នេះ មកជាមួយយ៉ាន់កង់ alloy ១៨អ៊ីង អេក្រង់កម្សាន្ត ១០,១អ៊ីង និងកុងទ័រឌីជីថល ១០,២៥អ៊ីង។ ក្រៅពីនេះ វាមានមុខងារជំនួយអ្នកបើកបរ និងប្រព័ន្ធសុវត្ថិភាពផងដែរ ដូចជា blind spot, ប្រព័ន្ធព្រមានពីការប៉ះទង្គិច, adaptive cruise control, មុខងារសម្គាល់ផ្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធជំនួយ​រក្សាការបើកក្នុងគន្លង។

២. Option Design និង ៣. Option Excel បំពាក់ម៉ូទ័រ ១៧៤សេះ និងអាគុយទំហំ ៦១គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានដល់ចម្ងាយ ៤២៥គីឡូម៉ែត្រ។ ក្នុងនោះ option Design មានបន្ថែមនូវកម្តៅពូកខាងមុខ និងដៃចង្កូត ព្រមទាំងកម្តៅកញ្ចក់ និងផ្លិតទឹកបក់អូតូ។ ចំណែក Option Excel មកជាមួយ យ៉ាន់កង់ Alloy ១៩អ៊ីញ, speaker JBL, សាកថ្មទូរសព្ទឥតខ្សែ, ដំបូលកញ្ចក់ ចង្កៀង LED ដែលបំពាក់ប្រព័ន្ធភ្លើងហ្វាបិទបើកអូតូជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម