Toyota បោះចោលម៉ាស៊ីន V6 លើឡាន Camry ស៊េរីឆ្នាំ២០២៥

[ទីផ្សារបរទេស] រថយន្ត Toyota Camry ជំនាន់ទី៩ ស៊េរីឆ្នាំ២០២៥ បានប្រកាសចេញជាមួយការផ្លាស់ប្ដូរលើប្រព័ន្ធម៉ាស៊ីន ដោយជាលើកដំបូង វាមានមកជាស្តង់ដារជាមួយម៉ាស៊ីន Hybrid ៤ស៊ីឡាំង នេះមានន័យថាម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ដែលមនុស្សជាច្រើនស្រឡាញ់ពេញចិត្តនឹងលែងមានទៀតហើយ ហើយសូម្បីតែប្រភេទ TRD ក៏លែងមានជាជម្រើសសម្រាប់អតិថិជនផងដែរ។

គួរដឹងថាម៉ាស៊ីន V6 បានប្រើប្រាស់លើរថយន្ត Camry អស់រាប់សិបឆ្នាំទៅហើយ។ វាបានបង្ហាញខ្លួនដំបូងជាមួយម៉ូដែលជំនាន់ទីបី សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាម៉ូដែលឆ្នាំ១៩៨៨។ ម៉ាស៊ីន V6 នេះមានចំណុះ ២,៥លីត្រ ផលិតកម្លាំងបាន ១៥៣សេះ។ យ៉ាងណាសម្រាប់ស៊េរីឆ្នាំ២០២៥ វាមានតែជម្រើសម៉ាស៊ីន Hybrid ដោយមានម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២២៥សេះ សម្រាប់ប្រភេទ FWD និងផលិតកម្លាំងបាន ២៣២សេះ សម្រាប់ប្រភេទ AWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងម៉ាស៊ីននេះដែរ អ្នកតំណាង Toyota បាននិយាយថាម៉ាស៊ីន V6 គឺលែងមានតទៀតហើយ ដែលមានន័យថាទោះជាមួយស៊េរីឆ្នាំ២០២៦ ក៏ម៉ាស៊ីន V6 មិនមានសង្ឃឹមថានឹងអាចត្រឡប់វិញដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម