Toyota ប្រកាសតម្លៃផ្លូវការនៃរថយន្ត Camry ឆ្នាំ២០២២ និងបន្ថែមម៉ូឌែលពិសេសថ្មី Nightshade Edition

ក្រុមហ៊ុន Toyota បានធ្វើការប្រកាសអំពីតម្លៃផ្លូវការនៃរថយន្ត Camry ឆ្នាំ២០២២ ជាផ្លូវការ ដោយមានតម្លៃចាប់ផ្តើម ២៥ ២៩៥ដុល្លារ និងបន្ថែមម៉ូឌែលពិសេសថ្មី Nightshade Edition និងពណ៌ថ្មីទៅកាន់ត្រកូល Toyota Camry ឆ្នាំ២០២២ នេះផងដែរ។

ម៉ូឌែលពិសេស Nightshade Edition ដែលផ្តល់សម្រាប់ម៉ូឌែលប្រភេទ SE នឹងលេងខ្លួនជាមួយពណ៌ខ្មៅទៅលើថាសកង់ពណ៌ខ្មៅទំហំ ១៨អ៊ីញ, តួរខ្លួន, តែមឡូហ្គូពណ៌ខ្មៅ, ព្រុយត្រីឆ្លាម, ដៃទ្វា, កញ្ចក់សងខាង រួមជាមួយស្រោមកញ្ចក់ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
Toyota Camry TRD

សម្រាប់ម៉ូឌែលឆ្នាំ ២០២២នេះ រថយន្ត Camry ផ្តល់នូវជម្រើសចំនួន ១៨ប្រភេទ ដោយៈ

  • ប្រភេទ V6 ចំនួន ៣ប្រភេទគឺ XLE, XSE និង TRD ដែលមានពណ៌តួរខ្លួន Calvary Blue និងដំបូលពណ៌ខ្មៅ
  • ប្រភេទ V4 FWD ចំនួន ៥ប្រភេទគឺ LE, XLE, SE, SE Nightshade និង XSE
  • ប្រភេទ V4 AWD ចំនួន ៥ប្រភេទគឺ LE, XLE, SE, SE Nightshade និង XSE
  • ប្រភេទ Hybrid ចំនួន ៥ប្រភេទគឺ LE, XLE, SE, SE Nightshade និង XSE។

ចំពោះម៉ូឌែលប្រភេទ ៤ស៊ីឡាំង(V4) បំពាក់ជាមួយម៉ាស៊ីនចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ២០៦សេះ និងកម្លាំងបង្វិល ២៥២ញ៉ូតុនម៉ែត្រ។ ប្រភេទ ៦ស៊ីឡាំង(V6) បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ៣០១សេះ និងកម្លាំង ៣៦២ញ៉ូតុនម៉ែត្រ និងប្រភេទ Hybrid ដំណើការដោយម៉ាស៊ីនចំណុះ ២.៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ២០៨សេះ។

សម្រាប់តម្លៃនៃម៉ូឌែលឆ្នាំ ២០២២ រថយន្ត Camry មានតម្លៃចាប់ពី ២៥ ២៩៥ដុល្លារ រហូតដល់ ២៨ ៩១៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម