[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានបន្ថែមកញ្ចប់តូខ្លួន Nightshade package មានតម្លៃ ៥០០ ដុល្លារ និង TRD Sport package ថ្មី មានតម្លៃចន្លោះពី ២ ៦៧៥ ដុល្លារ ដល់ ៤២៩០ ដុល្លារ សម្រាប់ឆ្នាំ ២០២៤ ទៅលើរថយន្ត Toyota Sequoia ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ខ្នាតធំ បន្ទាប់ពីផ្តល់ជូននៅលើរថយន្ត Toyota Tundra ។
សម្រាប់កញ្ចប់ Nightshade package ផ្តល់ជូនទៅលើរថយន្ត Toyota Sequoia បានតុបតែងជាមួយពណ៌ខ្មៅទៅលើ ប៉ាណា ថាសកង់ទំហំ ២០អ៉ីញ, ត្រឡោកកញ្ចក់ ដែលផ្តល់ឲ្យរថយន្តមានរូបរាងកាន់តែអំណាចមួយកម្រិតថែមទៀត ។
ខណៈកញ្ចប់ TRD Sport package បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមដូចជា ប្រព័ន្ធចាក់សោរប៉ុង, ប្រព័ន្ធ Crawl Control និងប្រព័ន្ធទប់លំនឹង Multi-Terrain ជួយដល់ការបើកបរលើផ្លូវ Off-road កាន់តែល្អប្រសើរ ។ លើសពីនេះ ក៏បានបន្ថែមនៅប្រព័ន្ធ TRD-Tuned shock abserber, ប៉ូម TRD-Tuned spring ជាដើម ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ មិនមានផ្លាស់ប្តូរនោះទេ ពោលម៉ូដែលកូនកាត់ hybrid ដំណើរការដោយម៉ាស៊ីនចំណុះ ៥,៧ លីត្រ V8 twin-turbo ជាមួយតម្លៃលក់ចាប់ពី ៦២ ៧២៥ ដុល្លារ ដល់ ៨២ ៧១៥ ដុល្លារ ៕