Toyota ផ្អាកការផលិតរថយន្ត Crown ប្រភេទអគ្គិសនី

[ទីផ្សារបរទេស] កាលពីចុងឆ្នាំកន្លងទៅ Toyota និង Lexus បានបង្ហាញរូបរាងរថយន្តអគ្គិសនីចំនួន​១៥ម៉ូដែល និងបាន​ប្រកាសពីផែនការណែនាំរថយន្តអគ្គិសនីឲ្យបាន៣០ម៉ូដែល នៅត្រឹមឆ្នាំ២០៣០។

យ៉ាងណាក្ដី ការចុះផ្សាយរបស់ Reuters បាននិយាយថា Toyota កំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្ដូរផែនការ និងផ្អាកការផលិតរថយន្តម៉ូដែលមួយចំនួន ក្នុងនោះមានរថយន្ត Crown អគ្គិសនី, រថយន្ត Toyota Compact Cruiser crossover និង FJ Cruiser ជំនាន់ថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមប្រភពខាងលើបានអះអាងថា Toyota កំពុងប្រើប្រាស់ពេលវេលាដើម្បីគិតឡើងវិញពីផែនការអគ្គិសនី ដែលជាលទ្ធផលអាចបន្ថយល្បឿនការប្រកាសចេញផលិតផលថ្មី។ យ៉ាងណាក្ដី ការសម្រេចចិត្តនេះនឹងធ្វើឲ្យ Toyota អាចចូលប្រកួតដោយខ្លាំងក្លាជាងមុន។

Toyota ប្រកាសចេញរថយន្តអគ្គិសនីដំបូងកាលពីដើមឆ្នាំ ដែលត្រូវបានអ្នកជំនាញមួយចំនួនមើលឃើញថាជាការបោះជំហានយឺតក្នុងទីផ្សាររថយន្តអគ្គិសនី បើប្រៀបធៀបទៅនឹងក្រុមហ៊ុនដទៃទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម