Toyota ពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តអ៊ីដ្រូសែន

ក្រុមហ៊ុន Toyota Motor ប្រចាំនៅអាមេរិកខាងជើង បាន​ប្រកាស​ផែនការយុទ្ធសាស្រ្តនៅក្នុងក្រុមហ៊ុន FirstElement Fuel, Inc (FEF) ដែលជាក្រុមហ៊ុនស្ថានីយអ៊ីដ្រូសែនដ៏ធំមួយនៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានទាំងអស់ ៩២ទូចាក់អ៊ីដ្រូសែន នៅ៣៨ទីតាំង នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុនទាំងពីរ មានគោលបំណងពង្រឹង​ហេដ្ឋរចនាសម្ព័ន្ធសម្រាប់​រថយន្តអ៊ីដ្រូសែន​ដែលកំពុងមាន និងជំរុញបណ្តាញ​ចំហេះ​អ៊ីដ្រូសែន សម្រាប់​រថយន្តប្រភេទនេះ នាពេលអនាគត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ Toyota មិនបាន​បញ្ជាក់លម្អិតអំពីគម្រោងពង្រីកស្ថានីយចំហេះអ៊ីដ្រូសែននេះនៅឡើយទេ ប៉ុន្តែការប្រកាសនេះ ក្រោយពេលដែលការលក់រថយន្តអ៊ីដ្រូសែន Toyota Mirai បានធ្លាក់ចុះ។

បើទោះបីជាចំនួនលក់ធ្លាក់ចុះក្តី ក៏ Toyota មិនចុះចាញ់ឡើយ ពោលគឺកាលពីដើមខែធ្នូនេះ បាន​ប្រកាសចេញរថយន្ត Mirai ស៊េរីឆ្នាំ២០២៦ ដែលមានតម្លៃចាប់ពីជាង ៥១ ០០០ដុល្លារឡើងទៅសម្រាប់ទីផ្សារអាមេរិក។

គិតមកត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៥ Toyota លក់ Mirai បានតែ ១៤៧គ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ៥៤% បើប្រៀបធៀបនឹងឆ្នាំមុន។ យ៉ាងណាមិញ រថយន្តនេះត្រូវបានលក់តែនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ១គត់ ដែលជារដ្ឋមានស្ថានីយបញ្ចូលអ៊ីដ្រូសែនច្រើនជាងគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម