[បរទេស] ក្រុមហ៊ុនផលិរេថយន្ត Toyota មានគម្រោងនឹងផលិតរថយន្តឲ្យបានចំនួន ១០,៣ លានគ្រឿងនៅឆ្នាំ ២០២៤ ដែដែលជាកំណត់ត្រាមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ដោយនៅក្នុងឆ្នាំ ២០២៣ Toyota ផលិតបានចំនួន ៩,២៣ លានគ្រឿង ។
ក្រុមហ៊ុន Toyota ក៏មានបំណងចង់ផលិតរថយន្តឲ្យបានចំនួន ៣,៤ លានគ្រឿងនៅក្នុងប្រទេសជប៉ុននៅឆ្នាំនេះ និងចំនួន ៦,៩ លានគ្រឿងនៅក្រៅប្រទេស រួមទាំងសម្រាប់ ម៉ាក Lexus ផងដែរ ។ លើសពីនេះ Toyota រំពឹងថានឹងផលិតរថយន្តអគ្គិសនីសុទ្ធឲ្យបានចំនួនប្រមាណ ២៥០ ០០០គ្រឿងនៅឆ្នាំ ២០២៤ មុនពេលដែលកើនឡើងដល់ ៦០០ ០០០ គ្រឿងក្នុងឆ្នាំ ២០២៥។
គួរឲ្យដឹងថា ហេតុផលសំខាន់សម្រាប់ការកើនឡើងនៃផលិតកម្ម និងតួលេខនៃការលក់បានកើនឡើងគួរឲ្យគត់សំគាល់របស់ក្រុមហ៊ុន Toyota គឺរថយន្តប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid របស់ខ្លួន ៕