Toyota ជាម៉ាកយីហោរថយន្តដែលមានតម្លៃថ្លៃជាងគេលើពិភពលោក

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិភាគ Brand Finance analysts បានធ្វើការបញ្ចេញរបាយការណ៍ថ្មីដែលទាក់ទងទៅនឹងម៉ាកយីហោក្រុមហ៊ុនរថយន្តមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោកប្រចាំឆ្នាំ ២០២៥ ដោយក្នុងនោះឃើញមានវត្តមានម៉ាករថយន្តជាច្រើនផងដែរ។

យោងតាមទិន្នន័យរបស់គេហទំព័រដដែលនេះ បានបង្ហាញថា ម៉ាកយីហោរបស់ Toyota មានតម្លៃថ្លៃជាងគេក្នុងលោកប្រចាំឆ្នាំ ២០២៥ កើនឡើង ២៣% ស្មើរនឹងតម្លៃ ៦៤,៧ ពាន់លានដុល្លារ ខណៈ Tesla ថយចុះ ២៦% ធ្វើឲ្យធ្លាក់មកកាន់លេខ ៤ មានតម្លៃ ៤២,៩៩ ពាន់លានដុល្លារ នៅពីក្រោមក្រុមហ៊ុន Mercedes ឈរលេខទី ២ មានតម្លៃ ៥៣ ពាន់លានដុល្លារ និង Hyundai Group នៅលំដាប់ទី ៣ មានតម្លៃខ្ទង់ ៤៦,៣ ពាន់លានដុល្លារ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ជាមួយតម្លៃជាង ៦៤,៧ ពាន់លានដុល្លារ ធ្វើឲ្យម៉ាកយីហោរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ ឈរនៅលេខរៀងទី ១៨ ក្នុងចំណោមក្រុមហ៊ុនទូទៅដែលមានតម្លៃថ្លៃបំផុតលើលោក ដោយក្នុងនោះ ក្រុមហ៊ុន APPLE ឈរលេខ ១, tiktok លេខ ៧, facebook លេខ ៨ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម