[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសនូវចំនួននៃការលក់សម្រាប់ឆ្នាំ ២០២១ ដោយយោងតាមការលក់រថយន្តរបស់ខ្លួនបានកើនឡើង ១០,១% កាលពីឆ្នាំមុន ក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ ២ឆ្នាំជាប់ៗគ្នា ជាមួយការវ៉ាដាច់គូប្រជែងរបស់ខ្លួន Volkswagen ។
ក្រុមហ៊ុន Toyota និយាយថា ការលក់នឹងមានចំនួន ១០,៥ លានគ្រឿងនៅឆ្នាំ ២០២១ រួមទាំងរថយន្តពីក្រុមហ៊ុន Daihatsu Motors និងបុត្រសម្ព័ន្ធ Hino Motors ផងដែរ។ ជាមួយការលក់នេះគឺចំនួន ១,៦ លានគ្រឿងច្រើនជាងក្រុមហ៊ុន Volkswagen ដែលលក់បាន ៨,៩ លានគ្រឿង។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ការលក់របស់ Toyota បានធ្លាក់ចុះ ៥% នេះក៏ជាកម្រិតទាបបំផុតរបស់ក្រុមហ៊ុនក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
កាលពីឆ្នាំមុន មិនត្រឹមតែក្រុមហ៊ុន Toyota ប៉ុណ្ណោះទេ ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅជុំវិញពិភពលោកក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរដោយកង្វះខាតបន្ទះឈីប និងជំងឺរាតត្បាតនៃ Covid-19 ។ នេះបាននាំឱ្យមានការថយចុះនៃការលក់រថយន្តទូទាំងពិភពលោកនៅក្នុងខែធ្នូ ឆ្នាំ ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ជាមួយនេះដែរ Toyota ត្រូវបានបង្ខំឱ្យកាត់បន្ថយការផលិតដោយសារតែកង្វះខាតបន្ទះឈីប ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានទប់ទល់នឹងជំងឺរាតត្បាតរបានល្អជាងក្រុមហ៊ុនផលិតរថយន្តដទៃទៀត ដោយសារតែទីផ្សារធំៗដូចជា Inland Japan និងផ្នែកខ្លះនៃអាស៊ីរងផលប៉ះពាល់តិចជាងអឺរ៉ុប៕