Toyota លក់រថយន្តបានជិត ២០មុឺនគ្រឿងក្នុងខែមិនានៅទីផ្សារអាមេរិកខាងជើង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារតំបន់អាមេរិកខាងជើង បានធ្វើបង្ហាញចេញនៅទិន្នន័យនៃការលក់រថយន្តរបស់ខ្លួននៅក្នុងខែមិនា ឆ្នាំ ២០២៤ ដោយលក់បានសរុបដល់ទៅ​ ១៨៤ ១២៣ គ្រឿង កើនឡើង ២២,៧% ខណៈការលក់សរុបនៅក្នុងត្រីមាសទី ១ បានចំនួន ៤៨៦ ៦២៧ គ្រឿងកើនឡើង ២១,៣ % ។

ជាមួយគ្នានេះ ការលក់រថយន្តអគ្គិសនីនៅក្នុងខែមិនាបានចំនួន ៦៦ ៤៩២ គ្រឿង ជាចំនួនកើនឡើង ៥៧% និងការលក់រថយន្តអគ្គិសនីនៅក្នុងត្រីមាសទី ១ បានចំនួន ១៧៧ ៧៧៨ គ្រឿងកើនឡើង ៧៦,៤% ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា សម្រាប់រថយន្តដែលបានច្រើនជាងគេរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុននៅក្នុងខែមិនាគឺ Toyota RAV4 ស៊េរីថ្មីចុងក្រោយ ដែលលក់បានដល់ទៅ ៤៥ ៣៤០ គ្រឿង តាមពីក្រោយដោយ Toyota Camry លក់បាន ៣០ ៣២៣ គ្រឿង និង Toyota Corolla លក់បានចំនួន ២២ ៣២៨ គ្រឿង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម