Toyota លក់ឡាន GR Yaris ឆ្នាំ២០២១ ដាច់ខ្ទេចគ្មានសល់ ត្រឹមពេល ៦ថ្ងៃ

រថយន្ត Toyota GR Yaris ស៊េរីឆ្នាំ២០២១ ត្រូវបានអតិថិជនប្រមូលទិញអស់គ្មានសល់ ត្រឹមរយៈពេល ៦ថ្ងៃ នៅក្នុងប្រទេសអូស្ត្រាលី។

កាលពី២សប្តាហ៍មុន ក្រុមហ៊ុន Toyota Australia បានប្រកាសចេញលក់រថយន្ត GR Yaris ចំនួន ១ ០០០គ្រឿងដំបូង ជាមួយនឹងតម្លៃ ៣៩ ៩៥០ដុល្លារអូស្ត្រាលី (២៨ ៦០០ដុល្លារអាមេរិក) ក្នុងមួយគ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃខាងលើនេះគឺថោកជាងតម្លៃលក់រាយ ដែល Toyota បានកំណត់ រហូតដល់ទៅ ១៤ ០០០ដុល្លារអូស្ត្រាលី (ប្រហែល ១០ ០០០ដុល្លារអាមេរិក) ព្រោះតម្លៃនៃរថយន្ត GR Yaris ឆ្នាំ២០២១ ពិតប្រាកដគឺ ៤៩ ៥០០ដុល្លារអូស្ត្រាលី (ប្រហែល ៣៥ ០០០ដុល្លារ)។

គួរឲ្យដឹងថា ក្រុមហ៊ុន Toyota Australia ធ្វើការបញ្ចុះតម្លៃបែបនេះ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន មកកាន់ម៉ាក GR Performance នៅក្នុងទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ ពួកគេបានគិតថា នឹងចំណាយពេលចន្លោះពី ១២ ទៅ ១៨ខែ ដើម្បីលក់ដាច់រថយន្តទាំង ១ ០០០គ្រឿងនោះទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម