Toyota លើកពេលបញ្ចេញភីកអាប់ Hilux ឆ្នាំ២០២១

គម្រោងក្នុងការបញ្ចេញរថយន្តភីកអាប់ Toyota Hilux ស៊េរីឆ្នាំ២០២១ នឹងត្រូវលើកទៅពេលក្រោយទៀត បន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យចំនួនលក់ធ្លាក់ចុះខ្លាំង នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

យោងតាមគេហទំព័រ CarAdvice ឲ្យដឹងថា ឈ្មួញលក់រថយន្តនៅក្នុង្បរទេសអូស្ត្រាលី បានស្នើសុំឲ្យក្រុមហ៊ុន Toyota ពន្យាពេលចេញ Hilux ស៊េរីឆ្នាំ២០២១ ដោយសារតែពួកគេមិនដឹងថាពេលណា ទើបទីផ្សាររថយន្តងើបឡើងដូចធម្មតាវិញឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របាយការណ៍ក៏បានបន្ថែមទៀតថា ប្រសិនបើ Toyota ចេញម៉ូដែលថ្មីលឿនពេក នោះម៉ូដែលចាស់ៗដែលនៅសល់ ប្រាកដជាបន្តឈរជើងនៅក្នុងហាងទៀតតែម្តង។

គួរឲ្យដឹងថា Hilux ថ្មី ត្រូវបានកំណត់ឲ្យចូលសង្វាក់ផលិតកម្មនៅក្នុងប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយការបញ្ចេញ Hilux ថ្មីនៅអូស្ត្រាលី ក៏ត្រូវកំណត់ឲ្យចេញនៅក្នុងខែកក្កដាខាងមុខនេះផងដែរ។ ឥឡូវនេះគេរំពឹងថាវានឹងចេញនៅក្នុងខែកញ្ញា និងតុលា ឆ្នាំ២០២០ នេះវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម