Toyota 4Runner ឆ្នាំ២០២៣ ថែមម៉ូដែល 40th Anniversary Edition ថ្មី មើលទៅរឹតតែកាច

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត 4Runner ឆ្នាំ២០២៣ ម៉ូដែលពិសេសថ្មី គឺ 40th Anniversary Edition សម្រាប់ទីផ្សារបរទេស។

ផលិតផ្អែកតាមម៉ូដែល 4Runner SR5 Premium រថយន្ត 4Runner 40th Anniversary Edition នេះ ផ្តល់នូវជម្រើសតួខ្លួនពណ៌ស, ខ្មៅ Midnight Black Metallic និង ក្រហម Barcelona Red Metallic ជាមួយនឹងយ៉ាន់កង់ទំហំ ១៧អ៊ីញ ពណ៌ទង់ដែង។ វាក៏មានបិទតែម TOYOTA ស៊េរីចាស់ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ វាក៏មានលេងតែម heritage graphics package ពណ៌លឿង, ទឹកក្រូច និងក្រហម ដែលធ្វើឲ្យរថយន្តនេះកាន់តែលេចធ្លោ និងខុសប្លែកពីម៉ូដែលធម្មតា។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់ពូក SofTex ពណ៌ខ្មៅ រំលេចដោយថ្នេរដេរពណ៌ទង់ដែង ព្រមទាំងមានតែម 40th Anniversary ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Toyota 4Runner ឆ្នាំ២០២៣ ម៉ូដែល 40th Anniversary Edition នេះ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៤ ០៤០គ្រឿងប៉ុណ្ណោះ។ វាមានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ V6 មានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៣៧៦ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៥វគ្គ និងប៉ុងពីរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota មិនទាន់បានប្រកាសចេញនូវតម្លៃរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម