Toyota 4Runner ស៊េរីឆ្នាំ ២០២០ ទើបតែបានបង្ហាញខ្លួនជាផ្លូវការ ដោយបំពាក់កញ្ចប់បច្ចេកវិទ្យា Toyota Safety Sense P (TSS-P) មកស្តង់ដារតែម្តង។
ក្នុងនោះផងដែរ 4Runner ថ្មីក៏មានបំពាក់មុខងារសុវត្ថិភាពដូចជា Pre-Collision System with Pedestrian Detection, Lane Departure Alert with Sway Warning System, Automatic High Beams និង High-Speed Dynamic Radar Cruise Control ទៀតផង។
រឹតតែទំនើបនោះគឺ 4Runner ឆ្នាំ ២០២០ ក៏បានរចនាកុងទ័រថ្មី , អេក្រង់ Infotainment ទំហំ ៨ អ៊ីង ប្រភេទ Touchscreen , មុខងារ Apple CarPlay, Android Auto និង Amazon Alexa ផងដែរ។
Toyota 4Runner ប្រើម៉ាស៊ីនចំណុះ ៤,០ លីត្រ ទំហំ ៦ ស៊ីឡាំង កម្លាំង ២៧០ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៥ វគ្គ ហើយមានទាំងជម្រើសប៉ុងមួយ និង ប៉ុងពីរ។ Toyota មិនទាន់បង្ហាញតម្លៃរបស់ 4Runner ឆ្នាំ ២០២០ នៅឡើយទេ៕