Toyota 4Runner Venture Edition ឆ្នាំ២០២០ ស័ក្កសមសម្រាប់អ្នកចូលចិត្តលុកព្រៃ

Toyota បានបញ្ចេញរថយន្ត 4Runner ម៉ូដែលថ្មីមួយទៀតហៅថា Venture Edition សម្រាប់ស៊េរីឆ្នាំ២០២០។

4Runner Venture Edition បានធ្វើឲ្យតួខ្លួនកាន់តែរឹងមាំ និងផ្តល់ភាពងាយស្រួលប្រើប្រាស់ ដោយការបំពាក់រឺហ្គែលើដំបូល Yakima Megawarrior មកស្តង់ដារ, យ៉ាន់ TRD ទំហំ១៧អ៊ីង, គម្របកញ្ចក់-ដៃទ្វារ-កន្ទុយត្រីលើដំបូលពណ៌ខ្មៅ, ក៏ដូចជាអក្សរ Toyota និងឡូហ្គូពណ៌ខ្មៅផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV នេះមានសមត្ថភាពបើក Off-road មិនធម្មតា ដោយសារតែវាត្រូវបានផ្អែកលើម៉ូដែល TRD Off-Road Premium ហើយបំពាក់ប៉ុងពីរដ៏ខ្លាំងក្លា។ លើសពីនេះ វាបំពាក់មុខងារជំនួយជាច្រើន ដូចជា Crawl control, Active Traction Control និង Multi-Terrain Select ជាដើម។

ក្រឡេកទៅមើលផ្នែកខាងក្នុង 4Runner Venture Edition ថ្មី បំពាក់កៅអី SofTex រំលេចដោយអក្សរ TRD ហើយមានមុខងារកម្តៅ, អេក្រង់ Touchscreen ទំហំ ៨អ៊ីង អាចភ្ជាប់មុខងារ Apple CarPlay, Android Auto និង Amazon Alexa, កុងទ័រ MID ថ្មីទំហំ ៤,២អ៊ីង ព្រមទាំងមុខងារ Toyota Safety Sense P មកស្តង់ដារតែម្តង។

Toyota 4Runner Venture Edition ប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៦ស៊ីឡាំង កម្លាំង ២៧០សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៥វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម