នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2019 នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែក ចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា នៅកម្ពុជាបានប្រារព្ធកម្មវិធីសម្ពោធរថយន្ដ តូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ 2020 ដែលពីធីនេះ គឺធ្វើឡើងនៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាទួលសង្កែ ក្រោម អធិបតីភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងវត្ដមានថ្នាក់ដឹកនាំ ក៏ដូចជាមានការ អញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្ដិយស ផងដែរ។
លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសណ៍ថា នេះគឺជាមោទនភាពសម្រាប់ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលបាននាំយកមកនូវរថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ 2020 ជាមួយនឹងការផ្លាស់ ប្ដូរមុខមាត់ថ្មីដែលមានភាពទាក់ទាញគួរជាទីចាប់អារម្មណ៍ ព្រមទាំងតម្លៃសមរម្យ ដែលសាកសមបំផុតសម្រាប់ អតិថិជនដែលតែងតែគាំទ្រនូវរថយន្តប្រភេទនេះកន្លងមក។
ស្របពេលដែលសន្ទុះនៃការប្រើប្រាស់យានយន្ដ ក្នុងប្រទេសកំពុងតែមានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ យើងខ្ញុំជឿជាក់ថា រថយន្ត Toyota Avanza 2020 នេះ នឹងក្លាយជា ជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក ដែលប្រាថ្នាចង់បានដំណើរកម្សាន្តជាលក្ខណៈគ្រួសារប្រកបដោយភាព រីករាយ និងសុភមកង្គល។
ផ្នែកខាងក្រៅនៃរថន្តស៊េរីថ្មីនេះ ត្រូវបានច្នៃឡើងដោយមានការរចនានូវប៉ាណាមុខថ្មី ដែលធ្វើឲ្យរថយន្តកាន់តែ ស្រស់ ស្អាត និងផ្តល់ភាពទាក់ទាញកាន់តែខ្លាំងជាងមុន អមជាមួយនឹងចង្កៀងមុខភ្លោះ ប្រភេទអំពូលLED ដែលអាចបំភ្លឺ ភ្លើងបានច្បាស់ល្អ និងបង្កើនការសន្សំសំចៃខ្ពស់ ក្នុងការប្រើប្រាស់។ មិនត្រឹមតែ ប៉ុណ្ណោះ រថយន្តតូយ៉ូតា Avanza 2020 បានភ្ជាប់ជាមួយកញ្ចក់មើលក្រោយផ្នែកចំហៀង និងរបាំងការពារ ចំហៀងរថយន្ត ដែលរំលេចជាមួយក្រូម៉េ យ៉ាងស្រស់ស្អាត អមនឹងថាសកង់ 15 អ៊ីញរចនាថ្មី ជាលក្ខណៈស្ព័រ ដែលធ្វើអោយរថយន្តកាន់តែមានរាងសង្ហារមួយ កម្រិតទៀត។ បន្ថែមពីលើនេះទៀត ផ្នែកខាងក្រោយរថយន្ត បានបំពាក់ចង្កៀងយ៉ាងស្រស់ស្អាត ជាមួយនឹងកាងខ្យល់ដំបូលខាងក្រោយយ៉ាងទាក់ទាញ។ ចំណែកឯផ្នែកខាងលើរថយន្តមានភ្ជាប់ជាមួយអង់តែងវិទ្យុទម្រង់ជាព្រុយត្រីឆ្លាម ដែលមានសមត្ថភាពចាប់រលកសញ្ញាបានច្បាស់ល្អផងដែរ។
ផ្នែកខាងក្នុងរថយន្តនេះ បានបំពាក់នូវប្រព័ន្ធកម្សាន្ត DVD Touch Screen ជាមួយមុខងារ T-Link ដែលផ្តល់នូវ ភាពងាយស្រួលនៅក្នុងការបញ្ជូនទិន្ន័យពីអេក្រង់ទូរស័ព្ទទៅកាន់រថយន្តបានយ៉ាងល្អ។ រថយន្តស៊េរីថ្មីនេះ ក៏មានភ្ជាប់មកជាមួយនូវអេក្រង់បង្ហាញពហុព័ត៌មានដែលមានការរចនាថ្មី និងប៊ូតុងបញ្ជាបិទ-បើកសំលេងនៅលើដៃចង្កូត ព្រមទាំងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។ លើសពីនេះទៅទៀត រថយន្ត តូយ៉ូតា Avanza ស៊េរីថ្មីឆ្នាំ 2020 មានកៅអីចំនួន 7 ដែលជួរទី 2 និងទី 3 អាចបត់បែនបានតាមតម្រូវការ ធ្វើឲ្យខាង ក្នុងរថយន្តទូលាយ និងផ្តល់ផាសុកភាពខ្ពស់ ជាមួយនឹងប្រព័ន្ធមាស៊ីនត្រជាក់ 2 ប្លុកផ្សេងគ្នា។
រថយន្ដស៊េរីថ្មី Avanza 2020 ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជាៈ កាមេរ៉ាក្រោយ ដែលជួយផ្តល់នូវសុវត្ថិ ភាពក្នុងពេលចូលចំណត ពោងសុវត្ថិភាពចំនួន 2 ប្រព័ន្ធបែងចែកកម្លាំងសម្ពាធហ្រ្វាំង(EBD) ប្រព័ន្ធហ្រ្វាំងសុវត្ថិ ភាព(ABS) ប្រព័ន្ធការពារគៀបដោយស្វ័យប្រវត្ដិ និងគន្លឹះកៅអីសុវត្ថិភាពកូនក្មេង (ISO FIX)។
រថយន្តស៊េរីថ្មីនេះ មានតម្លៃត្រឹមតែ 31,900 ដុល្លាសហរដ្ឋអាមេរិក តែប៉ុណ្ណោះ និងមានពណ៌ជាច្រើនជម្រើស ដូចជាៈ ពណ៍ស ពណ៍ប្រាក់ ពណ៌ប្រផេះ ពណ៌ខ្មៅ ពណ៌មាស និងពណ៍ខៀវ។ លក្ខណៈពិសេសៗជាច្រើន រួមផ្សំនឹងភាពស្រស់ស្អាត ជាមួយនឹងតម្លៃសមរម្យ ដែលត្រូវបានរចនាឡើង សម្រាប់រថយន្តតូយ៉ូតា Avanza ស៊េរីថ្មីឆ្នាំ 2020 នេះ ពិតជាធ្វើ អោយរថយន្តសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់ ជាពិសេសចំពោះគ្រួសារដែលមាន សមាជិកច្រើន ហើយចង់ បង្កើនភាពរីករាយក្នុងការធ្វើដំណើរ។ ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ ក្នុងការជាវរថយន្តតូយ៉ូតា Avanza 2020 ក៏ដូចជារថយន្ត ម៉ូដែលថ្មីៗ និងមួយទឹកផ្សេងៗទៀតរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏អាចធ្វើការបង់រំលស់បានជាមួយនឹង ក្រុមហ៊ុនតូយ៉ូតា កម្ពុជា ហ្វាយនែន ដែលជាដៃគូរផ្តាច់មុខក្នុងការផ្តល់ជូននូវសេវាបង់រំលស់រថយន្តប្រកបដោយទំនុកចិត្ត ភាពងាយ ស្រួល និងសេវាកម្មរហ័សទាន់ចិត្ត។