
រថយន្ដអគ្គិសនី SUV Toyota bZ Wooland ស៊េរីឆ្នាំ 2026 ដំណើរដោយបុង២ ផលិតកម្លាំងបាន ៣៧៥សេះ សាកថ្ម DC fast-charging តែនាទី៣០ ជិះបាន ៤១៨គីឡូម៉ែត្រ មានសមត្ថភាពអូសសណ្ដោងបាន ១ ៥៨៧គីឡូក្រាម ផលិតមកជាពិសេស សម្រាប់ទីផ្សារអាមេរិកខាងជើង។
bZ Woodland ជារថយន្ដ SUV អគ្គិសនី ដែលត្រៀមរួចជាស្រេចសម្រាប់ការធ្វើដំណើរបែបផ្សងព្រេង ដោយរថយន្ដនេះបានរចនាមកមានកម្ពស់ពីដី ៨.៣ អុីញ សាកសមល្មមក្នុងបើកបរបែប Overland ។ រថយន្ត bZ Woodland ប្រើប្រាស់គ្រោងឆ្អឹងរួមគ្នាជាមួយនឹងរថយន្ត Subaru Trailseeker ហើយរថយន្តទាំងពីរ ម៉ូឌែលនេះមានរន្ធសាកថ្ម (NACS) ដើម្បីងាយស្រួលក្នុងសាកថ្មស្ថានីយ Superchargers របស់ Tesla សារស្ថានីយសាកថ្មល្បឿនលឿន DC fast-charging មានច្រើនកន្លែង នៅក្នុងទឹកដីអាមេរិកខាងជើង។
រថយន្ត bZ Woodland ស៊េរីឆ្នាំ ២០២៦ រចនាមករាងខុសប្លែកពីម៉ូដែលត្រកូល bZ ធម្មតា ដោយផ្នែកខាងមុខរបស់រថយន្ដនេះបានបំពាក់ជាមួយនឹងភ្លើង LED អូសកាត់ពេញទទឹងផ្នែកខាងមុខ បន្ថែមគែបកង់ពណ៍ខ្មៅ មើលទៅកាន់តែកាចនិងស្រស់ស្អាត។ ចទំហំរបស់ bZ Woodland រាងធូលាយជាងត្រកូល bZ ធម្មតាផ្ដល់កន្លែងផ្ទុកឥវ៉ាន់បានច្រើន សាកសមសម្រាប់ការធ្វើដំណើកម្សាន្ដ។
អ្វីកាន់តែពិសេស រថយន្ដនេះបំពាក់មកជាមួយ កាងលើដំបូល (Roof Rails) ស្រាប់ដើម្បីផ្ដល់ភាពងាយស្រួលដាក់អ្នកប្រើប្រាស់ ក្នុងការដាក់សម្ភារៈជាវ៉ាលី ឬជើងទម្រសម្រាប់កាដឹកកង់ជាដើម សាកសមបំផុតក្នុងការធ្វើដំណើរកម្សាន្ដតែម្ដង។ bZ Woodland បំពាក់មកជាមួយថាសកង់អាលុយមីញ៉ូមទំហំ ១៨អុីញ បន្ថែមមកជាមួយសំបកកង់ All Terrain ផ្ដោតលើកបើកបរលើផ្លូវលំបាក។
ផ្នែកខាងក្នុងរថយន្ត Toyota bZ Woodland កៅអីស្បែក SofTex ភ្ជាប់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៤អុីញ គាំទ្រមុខងារ Toyota Audio Multimedia អនុញា្ញតឲ្យ អ្នកអាចភ្ជាប់ទូរស័ព្ទតាមមុខងារ Bluetooth ចំនួនពីរក្នុងពេលតែមួយ និងគាំទ្រមុខងារ Apple CarPlay និង Android Auto។
បន្ថែមនៅផ្នែកខាងក្នុងរថយន្ដ ប៏បំពាក់មកជាមួយកន្លែងសាកថ្មឥតខ្សែរចំនួនពីរនៅផ្នែកខាងមុខ លេងបន្ថែមជាមួយភ្លើង ambient lighti ឧបករណ៍សំឡេង JBL ចំនួន៦គ្រាប់ សម្រាប់អ្នកចង់បានបទពិសោធន៍សំឡេងកាន់តែប្រសើរ ក៏មានកញ្ចប់ Premium មានជម្រើសបំពាក់មកជាមួយឧបករណ៍សំឡេង JBL Premium Audio ៩គ្រាប់។
គ្រប់ម៉ូដែលរថយន្ត Toyota bZ Woodland ទាំងអស់ប្រើប្រាស់សោរ Toyota Digital Key ភ្ជាប់មកជាមួួយមុខងារ Remote Connect អាចប្រើស្មាតហ្វូនជំនួសសោរធម្មតាបាន អាចដោះសោរ និងបញ្ឆេះរថយន្ត តាមរយៈកម្មវិធី Toyota App៕