Toyota bZ3C ប្ដូរឈ្មោះថ្មី បើកបញ្ជាការទិញកក់មុននៅចិនជាមួយតម្លៃ១មុឺនដុល្លារជាង

រថយន្តអគ្គិសនី Toyota bZ5 ដែលពីមុនត្រូវបានគេស្គាល់ថា bZ3C ឥឡូវនេះត្រូវបានបើកបញ្ជាការទិញកក់ទុកមុនបាននៅក្នុងប្រទេសចិន មុនពេលការដាក់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តសៀងហៃឆ្នាំ ២០២៥ (Shanghai Auto Show 2025) ហើយត្រូវបានគេរំពឹងថានឹងដាក់លក់ជាផ្លូវការនៅក្នុងខែមិថុនាខាងមុខនេះ។

New Toyota BZ3C and BZ3X hint at future EVs for Australia - Chasing Carsរថយន្តប្រភេទ SUV អគ្គិសនីសុទ្ធ ម៉ូឌែលនេះត្រូវបានអភិវឌ្ឍដោយមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន GAC Toyota។ សម្រាប់ម៉ូឌែលនេះគឺជារថយន្តអគ្គិសនីសុទ្ធទី៣ ត្រកូល bZ របស់ Toyota សហការផលិតជាមួយក្រុមហ៊ុនចិន។ bZ5 ជារថយន្ត SUV ៥ កៅអី ឥឡូវនេះរថយន្ដនេះ បានបើកការបញ្ជាទិញកុកមុនជាផ្លូវការ ជាមួយតម្លៃចាប់ពី ១៧ ៧០០ ដល់ ២១ ៨០០ដុល្លារ។

Beijing show: Toyota's electric future just got sexier - EV Centralការរចនាផ្នែកខាងក្រៅ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ចង្កៀងមុខ LED រាងអក្សរ C ជាមួយនឹងអំពូល Daylight វែង
  • កាងខាងមុខបែបស្ព័រ ជាមួយនឹងរន្ធខ្យល់ពណ៌ខ្មៅ និងរចនាបថផ្នែកខាងក្រោមរលោង
  • ផ្នែកខាងចំហៀងមានរាងរថយន្ត Coupe SUV ជាមួយនឹងដំបូលទេរ
  • ផ្នែកខាងក្រោយមានតែផ្លាកសញ្ញាប្តូរទៅជា “bZ5” ប៉ុណ្ណោះ ជាមួយនឹងភ្លើងក្រោយវែងភ្ជាប់គ្នាទាំងសងខាង

Toyota bZ3C en bZ3X: hoe Toyota zijn EV-aanbod in China vergroot | e-Drivers.comការរចនាផ្នែកខាងក្នុង

  • អេក្រង់កម្សាន្ដទំហំ ១៤.៦ អុីញ និងអេក្រង់កុងទ័រទំហំ ៨.៨ អុីញ
  • ប្រើប្រាស់ប្រព័ន្ធបើកបរបញា្ញឆ្លាតវៃកម្រិតខ្ពស់ Momenta 5.0
  • ដំណើរការដោយឈីប Qualcomm Snapdragon 8155 ជាមួយនឹង NVIDIA DRIVE AGX Orin X 254 TOPS
  • កុងសូលកណ្ដាលមានក្បាលលេខបង្វិល និងកន្លែងដាក់កែវចំនួនពីរ

ផ្ទាំងផ្សាយពាណិជ្ជកម្ម