Toyota bZ4X ស៊េរីថ្មីចុងក្រោយ អាប់ដេតថ្មី ជិះបានឆ្ងាយជាងមុន បង្ហាញខ្លួននៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ស៊េរីថ្មីចុងក្រោយ ដែលទទួលបានការអាប់ដេតបន្ថែម នៅទីផ្សារប្រទេសជប៉ុន គ្រោងនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំ ២០២៥ នេះ ខណៈតម្លៃលក់ មិនទាន់បង្ហាញនៅឡើយទេ ។

Toyota bZ4X ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦៣ សេះ ផ្គួបជាមួយអាគុយទំហំ ៥៧,៧ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤៤៥ គីឡូម៉ែត្រ
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២២៤ សេះ ផ្គួបជាមួយអាគុយទំហំ ៧៤,៧ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ ។ ម៉ូដែលទាំង ២ នេះ គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣០នាទី ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានរាងស្លីមជាងមុន ដោយទទួលបានរន្ធខ្យល់ខាងមុខថ្មី ជំនួយទៅដល់ប្រព័ន្ធ aerodynamic ប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័តប្រវត្តិសម្រាប់ផ្នែកមុខ ខណៈផ្នែកខាងក្នុងការអាប់ដេតសំខាន់ៗរួមមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញថ្មី ព្រមទាំងទទួលបានកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម