
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសចិន នឹងដាក់ចេញលក់ជាផ្លូវការនៅឡានអគ្គិសនីសុទ្ធ Toyota bZ5 ប្រភេទ midsize-SUV នៅខែមិថុនា ឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១៨ ០០០ ដុល្លារ ដល់ ២២ ២០០ ដុល្លារ ។
Toyota bZ5 ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Toyota និងក្រុមហ៊ុមចិន FAW នៅប្រទេសចិន ដោយប្រើប្រាស់នគ្រោងឆ្អឹងរបស់ Toyota ពោលគឺគ្រោងឆ្អឹង e-TNGA platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនយន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្កួបជាមួយអាគុយរបស់ BYD ប្រភេទ Blade battery ទំហំ ៦៥,២៨ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង ជិះបាន ៥៥០គីឡូម៉ែត្រ និងជម្រើសអាគុយទំហំ ៧៣,៩ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង ជិះបាន ៦៣០គីឡូម៉ែត្រ ។
ផ្នែកខាងក្រៅមានបំពាក់សេនស័រចំនួន ៣៣ ទីតាំង, កាមេរ៉ា ៧ទីតាំង និងប្រព័ន្ធ radar ៥ ទីតាំង រួមទាំងប្រព័ន្ធចាប់សញ្ញា LiDAR លើដំបូល ដែលទាំងអស់នេះ ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរក៏ឆ្លាតវៃកម្រិតទី ២ ឬហៅថា Momenta 5.0 L2 urban advanced driving assistance system ហើយក៏មាន Auto parking ផងដែរ ។
សម្រាប់រូបរាង និងការឌីស្សាញវិញ គឺស្រដៀងគ្នាទៅនឹងម៉ូដែលក្នុងត្រកូល bz របស់ Toyota ដោយបំបាក់ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ក៏ដូចជាដៃទ្វារប្រភេទ flush-door ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ២១អ៉ីញ ។
ផ្នែកខាងក្នុង មានកុងទ័រព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ប្រវែងជិត ២ម៉ែត្រ ការពាកពន្លឺ UV បានដល់ ៩៩,៣% speaker ម៉ាក JBL ១០គ្រាប់ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជំនាន់ចុងក្រោយផងដែរ ៕