Toyota bZ5X អាចនឹងជា​រថយន្តអគ្គិសនី ប្រភេទ SUV ខ្នាតធំ​ថ្មី​របស់ Toyota ​នៅ​ពេល​អនាគត

[បរទេស] រថយន្តអគ្គិសនី Toyota bZ5X ត្រូវបានរំពឹងថាអាច​ក្លាយ​ជា​រថយន្តប្រភេទ SUV ខ្នាតធំ​ថ្មី​របស់​ម៉ាក TOYOTA ក្រោម​ស៊េរី bZ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota កំពុងបានបញ្ចេញរថយន្តអគ្គិសនីជាច្រើនប្រភេទជាបណ្តើរៗក្រោមស៊េរី bZ។

គួរបញ្ជាក់ផងដែរថា​សម្រាប់ព័ត៌មានលម្អិតគ្រាន់តែជាការរំពឹងទុកសម្រាប់ Toyota bZ5X ប៉ុណ្ណោះ ដោយរូបរាងទាំងមូលមិនខុសពីរថយន្តអគ្គិសនី bZ4X នោះទេ ប៉ុន្តែវាមានរូបរាងបែបស្ព័រ កាន់តែទាក់ទាញជាមួយនឹងការរចនាដ៏ប្រណិត នឹង​ត្រូវ​បាន​បំពាក់​ដោយ​ម៉ូទ័រ​អគ្គិសនី​ពីរ​ដែល​អាច​ផលិត​កម្លាំង​បាន​ជាង ៥២២ សេះ ប្រព័ន្ធ​បើកបរ​ប៉ុង២ វិលទាំងអស់ និងអាចរបើកបរបានចម្ងាយយ៉ាងហោចណាស់ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ Toyota នឹងផ្តល់ជូនរថយន្តអគ្គិសនីច្រើនជាង ១៥ ម៉ូដែលនៅឆ្នាំ ២០២៥ នៅលើស៊េរី bZ ហើយ Toyota មានទំនុកចិត្តថាជាង ៧០ ម៉ូដែលនឹងប្រើថាមពលអគ្គិសនី រួមទាំង BEV, PHEV ហើយយើងទំនងជាមានរថយន្តភីកអាប់ Plug-in Hybrid និងអគ្គិសនីមកដល់ឆាប់ៗនេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Toyota បានដាក់ពាក្យស្នើសុំពាណិជ្ជសញ្ញាច្រើនជាង ១៣ នៅក្នុង EUIPO (European Union Intellectual Property Office) ដែលជាការិយាល័យកម្មសិទ្ធិបញ្ញារបស់សហភាពអឺរ៉ុបកាលពីឆ្នាំមុន បង្ហាញពីចេតនានៃការជំរុញស៊េរី bZ ទៅជារថយន្តអគ្គិសនីទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម