Toyota C-HR GR Sport ២០២២ ជាមួយមុខមាត់ថ្មី បន្ទាប់ពីបន្ថែមនៅកញ្ចប់ ​​GR Sport

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Toyota បានធ្វើការបញ្ចេញបន្ថែមនៅកញ្ចប់ GR Sport ទៅលើរថយន្ត Toyota C-HR HEV GR Sport ២០២២ ថ្មី សម្រាប់បន្ថែមទៅលើរថយន្តទាំងផ្នែកខាងក្រៅ និងខាងក្នុង និងការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ suspension ជាមួយតម្លៃ ៣៥ ៤៩២ ដុល្លារ។

សម្រាប់ Toyota C-HR GR Sport ថ្មី​នេះ​ទទួល​បាន​ផ្នែក​ខាង​ក្រៅ GR Sport ដែល​រួម​បញ្ចូល​ទាំង​តួ​ខ្លួន bodykit កាង​ខាង​មុខ, ចង្កៀងកាត់​អ័ព្ទ LED, ឡូហ្គោ GR នៅ​កាង​មុខ និង​ទ្វារ​ក្រោយ, ថាសកង់ alloy ទំហំ ១៨អ៊ីញ ដែលរចនាឡើងសម្រាប់តែម៉ូដែល GR Sport និងជម្រើសពណ៌តួខ្លួនរួមមាន Attitude Black Mica/Silver Roof, Platinum White Pearl/Black Roof និងពណ៌ក្រហមជាមួយដំបូលខ្មៅ និង premium ជាមួយដំបូលក្រហម/ខ្មៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកផ្នែកខាងក្នុងរបស់ Toyota C-HR GR Sport ត្រូវបានតុបតែងដោយ Total Look ពណ៌ខ្មៅ និង ពណ៌ប្រាក់ ជាមួយនឹងកៅអីស្ព័ររំលេចជាមួយថ្នេដេរពណ៌ប្រផេះ, ឡូហ្គោ GR នៅដៃចង្កូតប្រភេទស្បែក និងប៊ូតុង Push Start ផងដែរ។

បន្ថែមពីលើនេះ ប្រព័ន្ធ suspension របស់ Toyota C-HR GR Sport ក៏ទទួលបាននៅការធ្វើឲ្យប្រសើរឡើងទៅលើ ប៊ូមរ៉ឺស័រ និង shock absorbers ដែលត្រូវបានរចនាយ៉ាងពិសេសសម្រាប់ GR Sport រួមជាមួយនឹងប្រព័ន្ធ double wishbone rear suspension ដែលក្រុមហ៊ុន Toyota និយាយថាធ្វើអោយប្រសើរឡើងក្នុងការបើកបរ និងតុល្យភាពកាន់តែប្រសើរ។

បើក្រឡេកទៅមើល គ្រឿងបរិក្ខាស្តង់ដារដែលបានដំឡើងនៅក្នុងរថយន្ត C-HR GR Sport រួមមាន ចង្កៀងមុខប្រភេទ Full LED ជាមួយនឹងភ្លើង LED Sequential Turnlights, ចង្កៀងក្រោយប្រភេទ Full LED, ផ្លិតទឹកស្វ័យអូតូ កៅអីអ្នកបើកបរប្រភេទ Sport ខាងមុខពីរ, កុងទ័រព័ត៌មានទំហំ ៤,២ អ៊ីញ TFT, អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay, ប្រព័ន្ធភ្ជាប់ T-Connect, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, electric handbrake ជាមួយ Auto Brake Hold និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជាមួយនឹង Dynamic Radar Cruise Control, All-Speed ​​Range ។

ចូលទៅកាន់ផ្នែម៉ាស៊ីនវិញ រថយន្តនេះនៅតែដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ Hybrid ទំហំ ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ១២២ សេះ  ភ្ជាប់ជាមួយប្រអប់លេខអូតូ E-CVT កម្រិតស៊ីប្រេងជាមធ្យម ២៤,៤ គីឡូម៉ែត្រ/លីត្រ។

គួរបញ្ជាក់ផងដែរ រថយន្ត Toyota C-HR HEV GR Sport នឹងមានលក់ជាមួយនឹងម៉ូដែល HEV Premium Safety មួយផ្សេងទៀតក្នុងតម្លៃ ៣៤ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម