Toyota C-HR ជំនាន់ទី ២ ចេញលក់ជាផ្លូវការនៅអឺរ៉ុប ជាមួយតម្លៃលក់ចាប់ពីជិត ៤ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅចក្រភពអង់គ្លេស បានធ្វើការចាប់ផ្តើមចេញលក់ជាផ្លូវការនៅរថយន្ត Toyota C-HR ជំនាន់ទី ២ ស៊េរីឆ្នាំ ២០២៤ មានជម្រើសដល់ទៅ ៥ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣៨ ០៦៥ ដុល្លារ ដល់ ៥១៩៧០ ដុល្លារ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានការចែករំលែកការឌីស្សាញចេញពីរថយន្ត Toyota bZ4x និង Toyota Prius ដែលមានប៉ាណារាងជាសំណាញ់ ជាប់សងខាងចង្កៀងមុខប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ដៃទ្វាបង្គប់ផ្នែកខាងក្រោយមាន កាង spoiler ជាប់ដំបូងលយចេញមកក្រៅ និងចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានយកការឌីស្សាញចេញពី Toyota bZ4x ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កុងទ័របង្ហាញលើកញ្ចក់ ភ្លើងលម្អ ៦៤ ពណ៌ ឧបករណ៍បំពងសំឡេងម៉ាក JBL និងដំបូលកញ្ចក់ panoramic sunroof ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ Toyota ក៏បានផ្តល់ឲ្យរថយន្តនេះ នៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមបញ្ចូលមុខងារដ៏សំបូរបែបទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវីញ Toyota C-HR ជំនាន់ថ្មី ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ចំនួន ៣ រួមមាន៖ ម៉ាស៊ីន Hybrid ចំណុះ ១,៨ លីត្រចំនួន ១ និងម៉ាស៊ីន Hybrid ចំណុះ ២,០ លីត្រចំនួន ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម