រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២១ ដែលមានការផ្លាស់ប្ដូររូបរាងបន្តិចបន្តួចនោះបានចេញលក់លើទីផ្សារអាមេរិក និងអឺរ៉ុបកាលពីខែកក្កដាឆ្នាំ ២០២០ កន្លងទៅនេះ ហើយពេលនេះវាចាប់ផ្ដើមមានលក់លើទីផ្សារអាស៊ី ដោយជប៉ុនគឺជាទីផ្សារដំបូងគេដែលមានលក់រថយន្តនេះ។
រថយន្តដែលលក់នៅទីផ្សារអាស៊ី មានរូបរាងស្រដៀងនឹងប្រភេទដែលលក់នៅអឺរ៉ុប និងអាមេរិកដែរ ពោលគឺមានការផ្លាស់ប្ដូររូបរាងខាងក្រៅបន្តិចដោយមានការថែមកាងខាងមុខថ្មី ជាមួយបំពង់ស៊ីមាំងបញ្ឆោត, ផ្លាស់ប្ដូរភ្លើងស៊ីញ៉ូក្រោយ, មានផ្ទាំងប៉ាណាធំជាងមុន និងការផ្លាស់ប្ដូរតូចៗជាច្រើនទៀត។
ចំពោះគ្រឿងម៉ាស៊ីនវិញគឺមានតែជម្រើសប្រភេទ Hybrid ដែលប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ដែលភ្ជាប់នឹងម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងសរុបបាន ២០៨សេះ សម្រាប់ប្រភេទប៉ុង១ ចំណែកប្រភេទប៉ុងពីរអាចផលិតកម្លាំងបាន ២១៥សេះ។
នៅទីផ្សារប្រទេសជប៉ុនរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២១ គឺមានតម្លៃចាប់ពីប្រមាណ ៣៣ ១៨៧ដុល្លារ ដល់ប្រមាណ ៤២ ៦០០ដុល្លារ៕