រថយន្ត Toyota Camry ស៊េរីឆ្នាំ២០២២ បានប្រកាសចេញលក់ជាផ្លូវការលើទីផ្សារប្រទេសវៀតណាម ដោយមានបន្ថែមប្រភេទថ្មីចំនួនពីរ និងការដុសខាត់លើគ្រឿងបរិក្ខារមួយចំនួន រួមជាមួយប្រព័ន្ធសុវត្ថិភាពដែលល្អប្រសើរជាងមុនផងដែរ។
Camry ឆ្នាំ២០២២ បានពាំនាំមកជាលើកដំបូងនូវប្រភេទ Hybrid សម្រាប់ទីផ្សារវៀតណាម ដែលមានឈ្មោះថា 2.5 HV Hybrid ដែលវាមានបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៧៦។ រថយន្ត Hybrid នេះស៊ីប្រេងត្រឹម ៤,៤លីត្រ ប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។
ដោយឡែក ប្រភេទថ្មីមួយទៀតគឺមានឈ្មោះថា 2.0Q ដែលវាមានម៉ាស៊ីន ២.០លីត្រ អាចផលិតកម្លាំងបានចំនួន ១៧០សេះ និងមានកម្រិតស៊ីប្រេងជាមធ្យម ៦,៤លីត្រ។ រថយន្ត Camry ស៊េរីថ្មីក៏មានប្រភេទ 2.5Q ដែលអាចផលិតកម្លាំងបាន ២០៧សេះ និងមានកម្រិតស៊ីប្រេង ៧,១លីត្រ។
រថយន្ត Toyota Camry ថ្មីនេះមានដាក់លក់នៅវៀតណាមជាមួយជម្រើសពណ៌ខាងក្រៅចំនួនបួនប្រភេទ ដោយវាមានតម្លៃចាប់ពីប្រមាណ ៤៦ ៧០០ដុល្លារ ដល់ប្រមាណ ៦៣ ០០០ដុល្លារ៕