[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Toyota Camry HEV ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៤៣ ៣០២ ដុល្លារ ដល់ ៥៣ ៨៣៧ ដុល្លារ ។
Toyota Camry ជាជំនាន់ទី ៩ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-Platform ដំណើរការដោយម៉ាស៉ីនកូនកាត់ Toyota Hybrid System II ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៉ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុបខ្ទង់ពី ២២៧ សេះ ភ្ជាប់ដោយប្រអប់លេខ E-CVT ប្រភេទបើកបរប៉ុង ១ FWD និងមានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០គីឡូម៉ែត្រ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ទទឹង ១ ៨៤០ ម.ម កម្ពស់ ១ ៤៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានភាពស្ព័រខ្លាំងបំពាក់ជាមួយប៉ាណាមុខទំហំធំអបជាមួយចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ី និងដៃទ្វារប្រភេទ Flush-door ជាដើម ។
ចំពោះផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ, ដំបូលកញ្ជក់ panoramic sunroof, ឧបករណ៍បំពងសម្លេងម៉ាក JBL ។ លើសពីនេះ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ៕