[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC-Toyota បានធ្វើការដាក់បង្ហាញចេញតម្លៃលក់ជាផ្លូវការជាមួយការបើកទទួលការកក់ទុកមុននៅរថយន្ត Toyota Camry ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ២៥ ៦៣៧ ដុល្លារ សម្រាប់ម៉ូដែល Hybrid និងតម្លៃ ២៨ ០០៧ ដុល្លារសម្រាប់ម៉ូដែលចំហេះក្នុងនៅទីផ្សារប្រទេសចិន ។
សម្រាប់ Toyota Camry ស៊េរីឆ្នាំ ២០២៤ របស់ប្រទេសចិនមាន ៩ម៉ូដែលជម្រើសរើសដោយមានម៉ូដែលកូនកាត់ hybrid ៥ម៉ូដែល និងម៉ូដែលប្រើម៉ាស៊ីនចហេះក្នុង ៤ម៉ូដែល ដោយមានការឌីស្សាញនៅផ្នែកខាងក្រៅដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលរបស់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែនៅផ្នែកខាងក្នុងមានការរចនាថ្មីទាំងស្រុងដោយមានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជាបានភ្ជាប់មកជាមួយប្រព័ន្ធស្កេនសម្គាល់មុខជាដើម។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែលកូនកាត់ Hybrid និងម៉ូដែលចំហេះក្នុង ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រដូចគ្នា ដោយម៉ូដែល hybrid អាចបើករបានចម្ងាយ ១០០០ គីឡូម៉ែត្រនៅចាក់សាំងពេញ ៕