Toyota Camry ស៊េរីឆ្នាំ២០២៤ ចេញតម្លៃលក់នៅទីផ្សារប្រទេសកម្ពុជាជិត ៧មុឺនដុល្លារ

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Camry ស៊េរីឆ្នាំ២០២៤ ជាមួយតម្លៃសរុប ៦៩ ៣១៩ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ៦៩ ៣១៩ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • តម្លៃឡាន ២៩ ៦០០ ដុល្លារ ($29,600)
  • តម្លៃពន្ធនាំចូល ៣៤ ៣៧០ ដុល្លារ ($34,370)
  • តម្លៃដឹកជញ្ជូន ១ ៧៥០ ដុល្លារ ($1,750)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ១ ៥០០ ដុល្លារ ($1,500)
  • តម្លៃសរុបទាំងអស់ ៦៩ ៣១៩ ដុល្លារ ($69,319)
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៤ នេះ គឺជាម៉ូដែល XSE ប្រភេទកូនកាត់ Hybrid ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ៕

រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម