Toyota Camry ស៊េរីឆ្នាំ ២០២៥ ចេញលក់នៅប្រទេសអូស្ត្រាលី ឯតម្លៃលក់ចាប់ពីជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសអូស្ត្រាលី បានធ្វើការដាក់ចេញលក់នៅរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ចាប់ពី ៣៩ ៩០០ ដុល្លារ ដល់ ៥៣ ៩៩០ ដុល្លារ ។

Toyota Camry ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសនេះ ទទួលបានតែជម្រើសម៉ាស៊ីនតែ ១ ប៉ុណ្ណោះ ពោលគឺ ប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្គួបជាមួយអាគុយប្រភេទលូចូម មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ដោយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានភ្ជាប់មកជាស្តង់ដាររួមមាន ចង្កៀងមុខប្រភេទ Bi-LED ថាសកង់ស្ព័រទំហំ ១៦ អ៉ីញ ដល់ ១៨ អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក JBL ៩ចំនុច ។ លើសពីនេះ ក៏បំពាក់មកដោយកញ្ចប់សុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម