Toyota Camry ស៊េរីឆ្នាំ ២០២៥ ប្រភេទ Hybrid ចេញលក់នៅសិង្ហបុរី តម្លៃជិត ២០មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ ប្រភេទ Hybrid នៅទីផ្សារអាស៊ីអាគ្នេយ៍ដំបូងគេគឺប្រទេសសិង្ហបុរី ជាមួយតម្លៃលក់ចាប់ពី ១៩០ ០០០ ដុល្លារ ។

រថយន្តនេះដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២២៨ សេះ ភ្ជាប់ដោយប្រអប់លេខ CVT និងអាគុយប្រភេទលីចូម ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៥លីត្រ/១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅមាន ប៉ាណាមុខទំហំធំអបជាមួយចង្កៀងមុខ LED អូសកាត់ពីម្ខាងទៅម្ខាងដ៏ស្លីម និងចង្កៀងក្រោយរាងអក្សរ C ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងដៃទ្វារប្រភេទ Flush-door ជាដើម។

ចំពោះផ្នែកខាងក្នុង ទទួលបានការរចនាថ្មី មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ ដំបូលកញ្ជក់ panoramic sunroof ប្រព័ន្ធសម្លេង JBL ចំនួន ៩ចំនុច រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម