Toyota Camry ស៊េរីថ្មីចុងក្រោយ ម៉ូដែលខ្ពស់ជាងគេ ប្រើ Hybrid ដាក់លក់នៅអាមេរិកតម្លៃខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota Camry ស៊េរីថ្មីចុងក្រោយ ម៉ូដែលខ្ពស់ជាងគេគឺ XSE ប្រភេទកូនកាត់ Hybrid ជាមួយតម្លៃលក់ ៣៤ ៧៣០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Toyota Camry ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT មានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០ គីឡូម៉ែត្រ ។ លើសពីនេះ បានប្រើប្រព័ន្ធជើងក្រោមខាងមុខជាប្រភេទ independent MacPherson និង Multi-link suspension នៅផ្នែកខាងក្រោយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រប់ផ្នែកខាងក្រៅភ្ជាបមកជាមួយសេនស័រមួយជុំរថយន្ត ៨ទីតាំង ត្រូវបានឌីស្សាញផ្តោតលើភាពស្ព័រ ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខប្រភេទ Bi-LED មុខងារដំឡើង-ដំលាក់អូតូ ព្រមទាំងប្រើថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ក៏ដូចជាកញ្ចក់ចំហៀងបង្កប់មុខងារ Blind-spot monitor និងចង្កៀងក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក JBL ៩ចំនុច ។ លើសពីនេះ ក៏បំពាក់មកដោយកញ្ចប់សុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម