Toyota Camry Nightshade Edition ឆ្នាំ ២០២៦ ប្រើ Hybrid ត្រៀមចេញលក់ប៉ុន្មានខែទៀតនេះ

ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញនៅរថយន្ត Toyota Camry Nightshade Edition ស៊េរីឆ្នាំ ២០២៦ ប្រភេទកូនកាត់ Hybrid គ្រោងចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកនៅខែ មិថុនា ឆ្នាំ ២០២៥ ខណៈតម្លៃ ក្រុមហ៊ុនមិនទាន់បង្ហាញទេ ។

Toyota Camry Nightshade Edition ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT មានកម្រិតស៊ីប្រេងខ្ទង់ ៥លីត្រ/១០០ គីឡូម៉ែត្រ ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធ sport-tuned suspension ថ្មីផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញឡើងបន្ថែមនៅពណ៌ខ្មៅ (Midnight Black Metallic accent) ទៅប៉ាណាមុខមួយផ្ទាំងធំ, ត្រឡោកកញ្ចក់, ដៃទ្វារ និងកាង spoiler ខាងក្រោយ។ បន្ថែមពីនេះ ត្រូវបានប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ព្រមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ ដល់ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ ដល់ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម