Toyota Camry ឆ្នាំ ២០២៥ ឈ្នះពានរង្វាន់សុវត្ថិភាពខ្ពស់បំផុត Top Safety pick+ ពីវិទ្យាស្ថាន (IIHS) នៅសហរដ្ឋអាមេរិក

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ ទទួលបានពានរង្វាន់សុវត្ថិភាពខ្ពស់បំផុត Top Safety Pick+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) សហរដ្ឋអាមេរិក ។

Toyota Camry ជំនាន់ទី ៩ នេះ បានទទួលចំណាត់ថ្នាក់ខ្ពស់បំផុត “Top Pick Plus” ពីប្រព័ន្ធការពារ និងផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គមកពីផ្នែកខាងមុខដែលដំណើរការបានល្អទាំងពេលយប់ និងពេលថ្ងៃ ជាមួយចង្កៀងមុខដែលមុខងារដំណើរការបានយ៉ាងល្អ ព្រមទាំងកម្រិតដែលអាចទទួលយកបានសម្រាប់ការធ្វើតេស្តបុកប៉ះនៅផ្នែកខាងមុខជាមួយនឹងដំណើរការការពារដ៏ល្អផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

គួរបញ្ជាក់ផងដែរថា ពានរង្វាន់សុវត្ថិភាពខ្ពស់បំផុតរបស់ IIHS សម្រាប់ឆ្នាំ ២០២៤ តម្រូវឲ្យរថយន្តទទួលបានពិន្ទុល្អលើការធ្វើតេស្តសុវត្ថិភាពផ្សេងៗ ដែល​រួម​បញ្ចូល​ទាំង​ផ្នែក​ខាង​មុខ​របស់​អ្នក​បើក​បរ​និង​អ្នក​ដំណើរ​ខាង​មុខ។ លើសពីនេះ ក៏ត្រូវតែមានចង្កៀងមុខដែលត្រូវនឹងស្តង់ដារដែលអាចដំណើរការបានល្អនៅពេលថ្ងៃ និងពេលយប់ រួមទាំងប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិដំណើរការបានល្អនៅពេលយប់ក្នុងការចាប់អ្នកថ្មើរជើង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម