
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញរថយន្តប្រភេទ SUV លំដាប់អភិជន គឺម៉ូដែល Toyota Century ស៊េរីឆ្នាំ ២០២៦ ជាមួយការអាប់ដេតបន្ថែម ហើយមានតម្លៃលក់ចាប់ពី ១៨៣ ៣០០ ដុល្លារ ថ្លៃជាងមុន ១៣ ៦០០ ដុល្លារឯណ្ណោះ ។
សម្រាប់ការអាប់ដេតដ៏សំខាន់ទៅលើរថយន្ត Toyota Century SUV ថ្មីនេះ គឺជាមុខងារបន្ថយពន្លឺនៅកញ្ចក់ រួមទាំងកញ្ចក់ទ្វាក្រោយ ដែលអាចបញ្ជាបាន ៣ដំណាក់កាលថ្មីដូចជា ពន្លឺច្បាស់ ពាក់កណ្តាលថ្លា និងស្រអាប់ទាំងស្រុងក្នុងគោលបំណងរក្សាឯកជនភាពដល់ម្ចាស់រថយន្ត។ ទោះជាយ៉ាងណាក៏ដោយ ដំបូលកញ្ចក់បែប Panoramic Sunroof មិនទទួលបានបច្ចេកវិទ្យានេះទេ ។
ចំពោះរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ក៏ដូចជាផ្នែកខាងក្នុង មិនមានការផ្លាស់ប្តូរលើការរចនាផ្នែកខាងក្រៅ ឬផ្នែកខាងក្នុងរបស់ Toyota Century ថ្មី មិនមានការផ្លាស់ប្តូរនោះទេ ។
ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីន រថយន្តនេះ ដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបានសរុប ៤០៦ សេះ ប្រភេទប៉ុង ២ E-Four Advanced AWD system ផ្គួបជាមួយអាគុយ ដែលអាចផ្តល់ចម្ងាយបើកបរបាន ៦៩គីឡូម៉ែត្រ ៕